ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចន្ទ​ចែងចាំងញុំាង​ជីវិត​អ្នកកើត​ឆ្នាំ​ទាំង​៦​​ចូល​លាភ​ចូល​លុយធំ

3 ឆ្នាំ មុន

កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​មើល​ជោគជតារាសី​ឆុត​បំផុត​បាន​អះអាង​ថា នៅ​ថ្ងៃ​ចន្ទ ទី​៥ តុលា​ជា​ថ្ងៃ​ដើម​ស​ប្តា​ហ៍ ថ្ងៃ​ឡើង​ស័ក្តិ​ឡើង​លាភ​សំណាង ប្រុស​ស្រី​ឆ្នាំ​ទាំង​៦ ខាល ម្សាញ់ ឆ្លូវ រោង…

កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​មើល​ជោគជតារាសី​ឆុត​បំផុត​បាន​អះអាង​ថា នៅ​ថ្ងៃ​ចន្ទ ទី​៥ តុលា​ជា​ថ្ងៃ​ដើម​ស​ប្តា​ហ៍ ថ្ងៃ​ឡើង​ស័ក្តិ​ឡើង​លាភ​សំណាង ប្រុស​ស្រី​ឆ្នាំ​ទាំង​៦ ខាល ម្សាញ់ ឆ្លូវ រោង មមី កុរ សម្បូរ​មាស ប្រាក់ លុយ​ចូល​ជុំ​ទិស និង​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ រួម​នឹង​ការងារ​រក​ទទួលទាន​មាសប្រាក់​ចូល​មក​ផ្ទួន​ៗ ។ សូម​លោក​អ្នក​កើត​ឆ្នាំ​ទាំង​៦​បួងសួង​៣៦៩​សុំ​លាភសក្ការៈ​ឥឡូវនេះ ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​ក្តី​បំណង ។

ឆ្នាំខាល ខ្លា​ព្រះឥន្ទ្រ​រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ផ្ទះ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមា ពណ៌​នាំ​សំណាង ពណ៌​ក្រហម និង​សម្រេច​រាល់​ការងារ​ទាំងឡាយ​គួរ​ឱ្យ​មោទនភាព ។ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ស្អែក​នេះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុមរមនា​គ្រប់​វេលា ។

ឆ្នាំម្សាញ់ កំពូល​ពស់​មាន​ឫទ្ធិ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និ​ង​​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ក្រហម ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភា​ព​​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ស្តេច​គោ​នាំ​លាភ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ប្រចាំជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើ​ន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រសើរ​ណាស់ ។

ឆ្នាំរោង នាគរាជ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ថ្ងៃ​ចន្ទ​នេះ ។ ពណ៌​នៃ​លា​ភ​សំណាង ពណ៌​ក្រហម ជួប​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​​ធំ លុយ​ធំ មានទ្រព្យ​ហូរ​ចូល​មក​ឯង​ៗ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ផង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំមមី សេះស​កាន់សីល ទេវតា​ថែរក្សា នៅ​ក្នុង​ថ្ងៃ​ចន្ទរ​ស្អែក​នេះ​ជា​ថ្ងៃ​នាំ​សិរី​សួស្តី​នាំ​លាភ​សំណាង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ជិត ។ អ្ន​ក​​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ទឹកក្រូច ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំ កុរ ជ្រូក​ទេវតា​ថែរក្សា នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​កប់​ក្នុង​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ច​ម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ