ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​អាយុ​រាប់​ពាន់​ឆ្នាំ​នៅ​លើ​លោក​នេះ

3 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ដើមឈើ​ចំនួន ៩​ដែល​មាន​អាយុ​វែង​ជាងគេ​ក្នុង​លោក យោង​តាម​គេហទំព័រ Kibi ៖ ១.​ដើម​គ្រី​ស្មាស់​អាយុ​៩.៥៥០​ឆ្នាំ«Christmas Tree» ឬ​ដើមឈើ​គ្រី​ស្មាស់​ស្ថិត​នៅ​ប្រទេស​ស៊ុ​យ​អែ​ត​ដែល​មាន​អាយុប្រមាណ​ជា​៩.៥៥០​ឆ្នាំ​ឯណោះ ។ វា​មាន​កម្ពស់​ជិត​៤​ម៉ែត្រ​។…

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ដើមឈើ​ចំនួន ៩​ដែល​មាន​អាយុ​វែង​ជាងគេ​ក្នុង​លោក យោង​តាម​គេហទំព័រ Kibi ៖

១.​ដើម​គ្រី​ស្មាស់​អាយុ​៩.៥៥០​ឆ្នាំ
«Christmas Tree» ឬ​ដើមឈើ​គ្រី​ស្មាស់​ស្ថិត​នៅ​ប្រទេស​ស៊ុ​យ​អែ​ត​ដែល​មាន​អាយុប្រមាណ​ជា​៩.៥៥០​ឆ្នាំ​ឯណោះ ។ វា​មាន​កម្ពស់​ជិត​៤​ម៉ែត្រ​។ ប្រព័ន្ធ​ឫស​របស់​វា​មាន​អាយុកាល​ដល់​ទៅ រាប់​ពាន់​ឆ្នាំ ពោល​គឺ​បន្ទាប់​ពី​យុគសម័យ​ទឹកកក (Ice Age)​។ អាយុកាល​របស់​វា​ត្រូវ​បាន​រាប់​ផ្អែក​លើ​កង​រង្វង់​នៃ​ប្រព័ន្ធ​ស្នូល​របស់​វា ។

២.Methuselah អាយុ​៤.៨០០​ឆ្នាំ
ស្ថិត​ក្នុង​អម្បូរ​ដើមឈើ​ស្រល់​រាង​កោណ​ដែល​ពី​មុន​ដើម Methuselah ធ្លាប់​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​ជា​ប្រភេទ​ដើមឈើ​មាន​អាយុកាល​វែង​ជាងគេ​ក្នុង​លោក ។ ដើមឈើ​នេះ​ស្ថិត​ក្នុង​រដ្ឋ Nevada សហរដ្ឋអាមេរិក ។

៣.Sarv-eAbarkooh អាយុ​៤០០០​ឆ្នាំ
ដើមឈើ Sarv-eAbarkooh ស្ថិត​នៅ​ប្រទេស​អី​រ៉​ង់ ។ វា​ជា​អម្បូរ​ដើម​ស្រល់ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វត្ថុ​មានជីវិត​យូរ​ជាងគេ​នៅ​អាស៊ី និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ធំ​ផង​ដែរ ។

៤.Llangernyw Yew អាយុ ៤០០០ ឆ្នាំ ទៅ ៥០០០ ឆ្នាំ
ដើម Llangernyw Yew ស្ថិត​នៅ​កន្លែង​បញ្ចុះសព​នៅ​ប្រទេស​វែ​លស៍ និង​ត្រូវ​បាន​គេ​មាន​ជំនឿ​ថា​មានរឿង​ព្រេង​ជា​ច្រើន​ទាក់ទង​នឹង​ដើមឈើ​មួយ​ប្រភេទ​នេះ ។

៥.Alerce​អាយុកាល​៣.៦០០​ឆ្នាំ
ដើមឈើ Alerce ស្ថិត​នៅ​ប្រទេស​ស៊ី​លី​។ ជា​ទូទៅ​គេ​តែង​ហៅ​វា​ថា​ជាដើម Fitzroya ព្រោះ​វា​មាន​កម្ពស់​ខ្ពស់ ហើយ​មាននៅ​តែ​ប្រទេស​ស៊ី​លី និង​អា​ហ្ស​ង់​ទី​ន​ប៉ុណ្ណោះ ។

៦.The Senator អាយុ​៣៤០០​ឆ្នាំទៅ ៣៥០០​ឆ្នាំ
ដើមឈើ The Senator បាន​គ្រប់​ដណ្តប់​ស្ទើរតែ​ជិត​ទន្លេ​មី​សី​ុ​ស៊ី​ពី រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​។ ស្រល់​មិនសូវ​មាន​ស្លឹក (​ទំពែក​) នេះ​ត្រូវការ​ដង្ហើមទឹក​ច្រើន​ដើម្បី​ពន្លូត​កម្ពស់​របស់​វា​ខ្ពស់​ៗ​ទៅ ។

៧.Patriarch អាយុ ៣០០០ ឆ្នាំ
វា​ជា​ពូជ​ដើមឈើ​ដែល​មាន​អាយុកាល​វែង​ជាងគេ​នៅ​អា​មេ​រិ​ក​ខាងត្បូង ។ ដើមឈើ Patriach​ជ្រុះ​ស្លឹក​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​ដុះ​ឡើង​វិញ​នៅ​និទាឃ​រដូវ ។

៨.Old Chestnut អាយុ​២០០០​ឆ្នាំទៅ ៤០០០​ឆ្នាំ
ដើម Old Chestnut ស្ថិត​នៅ​ប្រទេស​អុ​ី​តា​លី ។ វា​ដុះ​នៅ​ក្បែរ​ជៅ​រាល​ភ្នំ Mt Etna ដែល​ជា​កំពូលភ្នំ​ភ្លើង​សកម្ម​បំផុត​ក្នុង​លោក ។ វា​ត្រូវ​បាន​វិទ្យាសាស្ត្រ​ធ្វើការ​សិក្សា​យ៉ាង​ស៊ីជម្រៅ​ទៅ​លើ​ឬ​ស និង​កង​រង្វង់​របស់​ដើមឈើ​ផង​ដែរ ។

៩.General Sherman អាយុ​២៣០០​ឆ្នាំ ទៅ​២៧០០​ឆ្នាំ
ក្រៅពី​មានឈ្មោះ​ជាដើម​ឈើ​អាយុកាល​វែង​ក្នុង​លោក​ដើមឈើ General Sherman បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ជាដើម​ឈើ​ធំ​ជាងគេ​ពោល​គឺ ១.៤៨៧ ម៉ែត្រ​គីប​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ