ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹង​មាន​អ្វី​កើតឡើង? ​បើ​បេក្ខជន​ណា​​​ម្នាក់​​ចេញពី​ការ​ប្រកួត​បោះ​ឆ្នោ​ត​​ប្រធា​នា​​ធិបតី​អា​មេ​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បេក្ខជន​មួយ​រូប​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក មិន​ដែលឃើញ​មាន​ចាក​ចេញពី​ការ​ប្រកួត​ឡើយ ខណៈសល់​ពេល​តែ​៥​ស​ប្ដា​ហ៍​ទៀត​ដល់​ការ​បោះ​ឆ្នោត​តែ​ការ​ចូល​មន្ទីរពេទ្យ​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស COVID-19 នាំ​ឲ្យ​មានការ​ចោទសួរ​ទៅ​​លើ​ស្ថាន​ភាព​​នោះ ។…

សហរដ្ឋអាមេរិក ៖ បេក្ខជន​មួយ​រូប​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក មិន​ដែលឃើញ​មាន​ចាក​ចេញពី​ការ​ប្រកួត​ឡើយ ខណៈសល់​ពេល​តែ​៥​ស​ប្ដា​ហ៍​ទៀត​ដល់​ការ​បោះ​ឆ្នោត​តែ​ការ​ចូល​មន្ទីរពេទ្យ​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស COVID-19 នាំ​ឲ្យ​មានការ​ចោទសួរ​ទៅ​​លើ​ស្ថាន​ភាព​​នោះ ។

រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ចែង​ថា មាន​ករណី​២​ដែល​ប្រធានាធិបតី​អាច​ជំនួស​ដោយ​អនុ​ប្រធានាធិបតី គឹ​ក្នុង​ករណី​ប្រធានាធិបតី​ទទួលមរណភាព​ឬ​អសមត្ថភាព​ក្នុង​ការ​កាន់​អំណាច ។ វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​លើក​ទី​២០​ចែង​សម្រាប់​ប្រធានាធិបតី​ទទួលមរណភាព អំឡុង​ពេល​រង់ចាំ​ចូល​កាន់​តំណែង​ថ្ងៃ​ទី​២០ មក​រា ហើយ​វិសោធនកម្ម​លើក​ទី​២៥ គឺ​ពេល​ប្រធានាធិបតី​ទទួលមរណភាព​ពេល​កំពុង​កាន់​អំណាច ។

តែ​មាន​សេណា​រី​យ៉ូ​ឯទៀត​ៗ​អាច​គ្រោង​គឺ​ក្នុង​ករណី​នៃ​ការ​ដកខ្លួន​ចេញ​របស់​លោក​ត្រាំ​ឬ​របស់​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​JOE BIDEN មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣​វិច្ឆិកា ។
បើ​ដូច្នេះ​នោះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​និង​អាច​ទៅ​មិន​រួច ។ ក៏​ទោះបីជា​កាលពី​ឆ្នាំ​១៨៦៤​ពេល​កំពុង​មាន​សង្គ្រាម​បំបែក​ខ្លួន ក៏​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក​ដែរ ។

គំនិត​លើក​ពេល​ការ​បោះ​ឆ្នោត​ធ្លាប់​ត្រូវ​បាន​លោក​ដូ​ណា​ល់ ត្រាំ លើក​ម្ដង កាលពី​ដំណាច់ខែ​កក្កដា​។ តែកាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​កំណត់​ដោយ​ច្បាប់សហព័ន្ធ ដោយ​មាន​តែ​សភា​ទេ​អាច​ធ្វើការ​ផ្ដួចផ្ដើមគំនិត​មូ​យ​បែប​នេះ ។ មាន​តែ​សភា​និង​ព្រឹទ្ធសភា​ដែល​អាច​ព្រមព្រៀង​គ្នា​លើ​កាលបរិច្ឆេទថ្មី ។ វា​មាន​លទ្ធភាព​តិច​ណាស់ សភា​ដែល​គណបក្សប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន ព្រម​ទទួលយក​ការ​ពន្យារពេល​បោះ​ឆ្នោត ខណៈ​បេក្ខជន​របស់​ខ្លួន​លោក BIDEN កំពុង​មានការ​នាំមុខ ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា ។

ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​ផ្លាស់​ប្ដូរ​បេក្ខជន គឺ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ជ្រើសតាំង​បេក្ខជន​ថ្មី​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​សមា​ជិ​ក​៤៥០​រូប​នៃ​គណៈកម្មាធិការ​ជាតិ​របស់​បក្ស ។

សម្រាប់​គណបក្ស​សាធារណរដ្ឋ​នឹង​មានការ​ជ្រើសតាំង​ដោយ​សមាជិក​គណៈកម្មាធិការ​ជាតិ​របស់​បក្ស​១៦៨​រូប​ក្នុង​សមាជជាតិ​មួយ​របស់​បក្ស ។

មាន​បញ្ហា​មួយទៀត​ចោទ​ឡើង ដោយ​សន្លឹកឆ្នោត​ច្រើន​លាន​សន្លឹក​បោះពុម្ព​រួច​ហើយ ។ មាន
ពេល​តិច​ណាស់​បើ​ត្រូវ​បោះ​ពុ​ម្ព្​សន្លឹក​ឆ្នោត​ឈ្មោះលោក MIKE PENCE និង​របស់​លោកស្រី
KAMALA HARRIS ដែល​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​បេក្ខជន​ប្រ​ធា​ធិ​បតី​ទាំង​២រូប ។ ម្យ៉ាងទៀត​ពលរដ្ឋ​អា​មេ​រិ​ក​ជាង​៣,១​លាននាក់​បាន​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ