ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រី​៥​ម៉ឺន​ក្បាល​ត្រូវ​លែង​ចូល​អាង​ស្ថានីយ​ខាងលើ​ទំនប់​វ៉ា​រី​អ​គិ្គ​ស​នី​​សេសាន​ក្រោម​២

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កូន​ត្រី​ចំនួន​៣​ប្រភេទ ក្នុង​នោះ​មាន (​ត្រី​ខ្យា -​ត្រី​ប្រា និង​ត្រី​ឆ្ពិន​) ប្រមាណ​៥​ម៉ឺន​ក្បាល​ត្រូវ​បាន​រដ្ឋបាល​ជលផល​លែង​ចូល​ទៅ​ក្នុង​អាង​ស្ថានីយ​ខាងលើ ទំ​បន់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពី​នៅ​ខេត្តស្ទឹងត្រែង​។ ក្នុង​សកម្មភាព​លែង​កូន​ត្រី​ពូជ​នៅ​អាង​ទំនប់​វ៉ា​រី…

ខេត្តស្ទឹងត្រែង ៖ កូន​ត្រី​ចំនួន​៣​ប្រភេទ ក្នុង​នោះ​មាន (​ត្រី​ខ្យា -​ត្រី​ប្រា និង​ត្រី​ឆ្ពិន​) ប្រមាណ​៥​ម៉ឺន​ក្បាល​ត្រូវ​បាន​រដ្ឋបាល​ជលផល​លែង​ចូល​ទៅ​ក្នុង​អាង​ស្ថានីយ​ខាងលើ ទំ​បន់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពី​នៅ​ខេត្តស្ទឹងត្រែង​។

ក្នុង​សកម្មភាព​លែង​កូន​ត្រី​ពូជ​នៅ​អាង​ទំនប់​វ៉ា​រី ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​នេះ លោក អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក រដ្ឋបាល​ជលផល​មាន​ប្រសាសន៍​ថា ស្ថានីយ​នេះ យើង​បន្ថែម​ពូជ​ត្រី​៣​ប្រភេទ​បន្ថែម ដើម្បី​ឱ្យ​វា​បន្ត​ពូជ និង​មាន​ភាព​សម្បូរ​បែប​ងាយស្រួល​បំរើ​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជា​ពល​ដែល​ពួក​គាត់​ស្ម័គ្រចិត្ត​ចាក​ចេញពី​ភូមិ​ចាស់​មក​រស់នៅ​ភូមិ​ថ្មី​នៅ​តំបន់​នេះ​។

លោក​បាន​បន្ថែម​ថា នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​យើង​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​រីក​ចំរើន​ផង ហើយ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ពួក​កាត់​បង្កើន​ការ​ថែរក្សារ​ធនធាន​មច្ឆជាតិ​ដែល​យើង​មាន​នេះ​ទី​នេះ​ផង​។

លោក ទំ នី​រ៉ូ ប្រធាន​ខណ្ឌ​ជលផល​ស្ទឹង​ត្រែង បាន​ទទួលស្គាល់​ថា នេះ​ជា​យន្តការ​មួយ​ថ្មី​បន្ថែម​ទៀត ព្រោះ​កន្លង​មក​យើង​បាន​សហការ​ធ្វើ​ល្បាត​អភិរក្ស​ជា​ញឹកញាប់​ហើយ តែ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​។ លោក​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ឃុំ​ភ្លុក ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែ​គរ រួម​គ្នា​បង្កើន​ការងារ​គ្រប់គ្រង​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ជលផល​បាន​កុំឱ្យ​មាន​អ្នក​មក​ពី​ខាងក្រៅ​មក​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តំបន់​នេះ​។

លោក ទួន ថាំង មេឃុំ​ភ្លុក​បាន​គាំទ្រ​យុទ្ធសាស្ត្រ​នេះ ហើយ​លោក​នឹង​ចូលរួម​ដឹកនាំ​ប្រជា​សហ​គមន៍ និង​ប្រជា​ការពារ​បង្កើន​ការ​ចុះ​ល្បាត​ឱ្យ​បាន​សកម្ម ដើម្បី​ថែរក្សា​ត្រី​ដែល​បាន​ប្រលែង​នេះ​ផង និង​បាន​បង្ក្រាប​បទល្មើស​ដែល​កើត​មាននៅ​តំបន់​នេះ​ផង ។

សូម​បញ្ជាក់​ថា តំបន់​អាង​អភិរក្ស​ខាងលើ​ទំ​បន់​វ៉ា​រី​អគ្គិ​នី​សេ​សាន​ក្រោម​ពី​នេះ មាន​ផ្ទៃ​ទឹក​៦.១៤៣​ហិ​កតា​ចុះ​ហត្ថ​លរ​ខា​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ធ្វើ​នេសាទ​ឡើយ ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​នៅ​តំបន់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ