ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាំង​គ្នា​កាន់តែ​ខ្លាំង​នៅ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់

3 ឆ្នាំ មុន

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ ការ​ប្រយុទ្ធ​គ្នា​មាន​ភាព​កាន់តែ​ខ្លាំងក្លា​នៅ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​ដាក់​រដ្ឋធានី​ដែន​ដែនដី​បំបែក​ខ្លួន​នេះ ។ អាជ្ញាធរ​អា​មេ​នី​អះអាង​នា​ថ្ងៃ​ទី​៣​តុលា​ថា អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ធ្វើការ​វាយលុក​ធំ​មួយ​លើ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​។ ទាហាន​៥១​នាក់​របស់​ពួក​បំបែក​ខ្លួន​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​៣​តុលា​ក្នុង​ការ​ប្រយុទ្ធ​គ្នា…

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ ការ​ប្រយុទ្ធ​គ្នា​មាន​ភាព​កាន់តែ​ខ្លាំងក្លា​នៅ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​ដាក់​រដ្ឋធានី​ដែន​ដែនដី​បំបែក​ខ្លួន​នេះ ។

អាជ្ញាធរ​អា​មេ​នី​អះអាង​នា​ថ្ងៃ​ទី​៣​តុលា​ថា អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ធ្វើការ​វាយលុក​ធំ​មួយ​លើ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​។ ទាហាន​៥១​នាក់​របស់​ពួក​បំបែក​ខ្លួន​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​៣​តុលា​ក្នុង​ការ​ប្រយុទ្ធ​គ្នា រវាង​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់​នៅ​កា​រ៉ា​បាក់​។ ប្រធានាធិបតី​ដែនដី​បំបែក​ខ្លួន​នោះ លោក​ARAYIK HAROUTIOUNTAN ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា​ការ​ប្រយុទ្ធ​ចុង​ក្រោយ ដើម្បី​ដណ្ដើម​ត្រួតត្រា​តំបន់​នោះ ចាប់ផ្ដើម ហើយ​លោក​បន្ត​ថា​លោក​បាន​ទៅ​ចូលរួម​ក្នុង​រណសិរ្ស ដើម្បី​ប្រយុទ្ធ​រួម​ជាមួយ​កងទ័ព​លោក​។

តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​អា​មេ​នី ហើយ​បាន​បំបែក​ខ្លួន​ពី​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​នាំ​ឲ្យ​មាន​សង្គ្រាម តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​១៩៩០​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣០.០០០​នាក់​ហើយ​។

អាជ្ញាធរ​អា​មេ​នី​អះអាង​នា​ថ្ងៃ​ទី​៣​តុលា​ថា ក្រុង​បា​គូ​បាន​បើក​ការ​វាយលុក​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ ហើយ​មក​ដល់​ថ្ងៃ​ទី​៧​នៃ​ការ​ប្រយុទ្ធ​គ្នា​កងកម្លាំង​បំបែក​ខ្លួន អាច​ទប់​ការ​វាយលុក​នេះ​របស់​សត្រូវ​។ ក្រសួង​ការពារ​ប្រទេស​អា​មេ​នី​និយាយ​ថា កងទ័ព​អា​មេ​នី​បាន​បើក​ការ​វាយបក​វិញ មួយ​លើ​ចំណុច​មួយ​នៃ​រណសិរ្ស​។ ការ​ប្រយុទ្ធ​គ្នា​បណ្ដាល ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​យ៉ាងតិច​២៤២​នាក់​ទាំង​សងខាង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ