ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ន់ ប៊ុ​ន​រ៉ុ​ង ប្រាថ្នា​ចាក​ចេញពី​គូ​បើក​ឆាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​យកជ័យ​ជំនះ​លើ​បង្គោល​ខៀវ ម៉ា​ជ សុ​វ​ណ្ណា​រ៉ា កីឡាករ ថា​ន់ ប៊ុ​ន​រ៉ុ​ង ដែល​ឈ្នះ​ទាំង​ឈឺខ្លួន​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​កាលពី​ថ្ងៃ​ទី​៣ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​យកជ័យ​ជំនះ​លើ​បង្គោល​ខៀវ ម៉ា​ជ សុ​វ​ណ្ណា​រ៉ា កីឡាករ ថា​ន់ ប៊ុ​ន​រ៉ុ​ង ដែល​ឈ្នះ​ទាំង​ឈឺខ្លួន​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​អះអាង​ថា លោក​រមែង​ប្រកួត​ជា​គូ​បើក​ឆាក​បែប​នេះ ទើប​លោក​ប្រឹងប្រែង ដើម្បី​ឱ្យ​រួច​ផុត​ពី​គូ​បែប​នេះ នៅ​ក្នុង​វិស័យ​ប្រដាល់​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គេ​នៅ​តែ​ចាប់អារម្មណ៍​ថា នៅ​តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ បើ​ទោះជា​ការ​ប្រកួត​នោះ​ធ្វើ​ឡើង​នៅ​សង្វៀន​ព្រែក​កំ​ពិស ដែល​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ទីតាំង​ប្រកួត​ទាំងមូល​ក៏​មិន​អនុញ្ញាតិ​ឱ្យ​ទស្សនា​ផ្ទាល់ ដែល​ហាក់​មាន​ភាព​សោះកក្រោះ​។

វី​ដេ​អូ Live ពី​ការ​ប្រកួត​នោះ ទាក់ទាញ​អ្នក​ចូល​ទស្សនា​ច្រើន​ៗ គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ផង​។ នៅ​ក្នុង​ការ​ប្រកួត​នោះ បង្គោល​ក្រហម ថា​ន់ ប៊ុ​ន​រ៉ុ​ង ដ្បិតថា​ឈ្នះ តែ​ក៏​ឈ្នះ​ដោយ​លទ្ធផល​ត្រដាបត្រដួស​ផង​ដែរ​។ នេះ​ជា​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​រដូវ​កាល​ថ្មី TV5 Knock Out Series By Cellcard នៅ​ក្នុង​ថ្ងៃ​នោះ នៅ​តែ​មាន​កីឡាករ​ជា​បេក្ខភាព​ជ្រើសរើស​ជើងឯក​មួយគូ​ប្រកួត​គ្នា​ដដែល ដោយ​កីឡាករ​អ្នក​ឈ្នះ គឺជា​អ្នក​បាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​អ្នក​ចាញ់​នៅ​ក្នុង​ថ្ងៃ​នោះ​បាន​ត្រឹម​ហាលអាវ​។

យ៉ាងណាមិញ ក្រៅពី​មានការ​ចាប់អារម្មណ៍​លើ​គូ​ដណ្ដើម​ពាន គូ​បើក​ឆាក​រវាង​កីឡាករ ថា​ន់ ប៊ុ​ន​រ៉​ង និង​បង្គោល​ខៀវ ម៉ា​ជ សុ​វ​ណ្ណា​រ៉ា ឯណេះ​វិញ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ​។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ ប្រើ​ពេល​៥​ទឹក ដោយ​ទម្រាំ​រក​ឃើញ​ឈ្នះ​ចាញ់ ក៏​ពិបាក​មិន​តិច​ដែរ​។

បង្គោល​ក្រហម​អ្នក​ឈ្នះ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរៈភូមិន្ទ ខណៈ​កីឡាករ បង្គោល​ខៀវ មា​ជ សុ​វ​ណ្ណា​រ៉ា តា​ឡី​ដំរី​មាន​រិ​ទ្ធ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ