ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​ម្ចាស់​កង់បី​ចេញទៅដឹកភ្ញៀវ​សោះ ឆ្ងល់ពេកដើរទៅ​មើល ​ទើប​ដឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ ត្រូវបាន​គេ​ប្រទះ​បញ្ចប់ជីវិត​ដោយ​ចងក​​នៅ​លើ​ម៉ូតូ​កង់​បី​របស់​ខ្លួន ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ និងស​មត្ថកិច្ច​ចុះ​មក​​ពិនិត្យ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​២​និង៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ​ខែតុលា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​១៣០ ​កែង​ផ្លូវ​លេខ៥…

​រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ ត្រូវបាន​គេ​ប្រទះ​បញ្ចប់ជីវិត​ដោយ​ចងក​​នៅ​លើ​ម៉ូតូ​កង់​បី​របស់​ខ្លួន ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ និងស​មត្ថកិច្ច​ចុះ​មក​​ពិនិត្យ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​២​និង៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ​ខែតុលា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​១៣០ ​កែង​ផ្លូវ​លេខ៥ នៅ​ចំណុច​ក្បែរ​នឹង​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

បុរសរងគ្រោះ​ឈ្មោះ លី អាយុ​ជាង​៦០​ឆ្នាំ ស្នាក់​នៅ​​លើ​ម៉ូតូ​​កង់​បី​ជាង​១០​ឆ្នាំ​មក​ហើយ ។

តាម​ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ឃើញ​ម៉ូតូ​កង់​បី ពណ៌​លឿង​មួយ​គ្រឿង​នោះ​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ោង​មក​ហើយ ​មិនឃើញ​​ចេញ​ទៅ​ដឹក​ភ្ញៀវ​សោះ ទើប​សន្តិសុខ​ដែល​យាម​នៅ​ហាង​ក្បែរ​កន្លែង​កើតហេតុ​បាន​ដើរទៅ​មើល​ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​ចងក​នៅ​ជាប់​នឹង​កង់​បី​ ដោយ​ចង​ភ្ជាប់​ពី​ដែក​កាង​នៅ​លើដំបូល​កង់​បី​ទម្លាក់​មក​ខាងក្រោម​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ទៅ​ហើយ និង​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​​ឱ្យចុះ​មក​ពិនិត្យ​នៅ​កន្លែងកើតហេតុ​ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​​រងគ្រោះ​​ខាងលើ​នេះ​មានកូន​ប្រុស​២​នាក់ គាត់​បាន​ស្នាក់​នៅ​ និង​រត់​ម៉ូតូ​កង់​បី​នៅ​ទី​នេះ​អស់​ពេល​ជាង​១០​​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​មិនដឹង​ថា ​គាត់​មានរឿង​អ្វីនោះ​ទេ តែ​សង្ស័យ​​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត ទើប​​បានជា​សម្រេចចិត្ត​​បញ្ចប់ជីវិត​ដោយ​ចងក​នៅ​លើម៉ូតូ​​កង់​បី​បែបនេះ​​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​​ដឹក​សព​យក​ទៅតម្កល់ទុកនៅ​​វត្ត​ឬ​ស្សី​សាញ់​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ