ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃការដាំដំឡូង​ដៃខ្លាដើម្បីអោយបានទិន្នផលខ្ពស់

13 ឆ្នាំ មុន

តាម​បទ​ពិសោធន៍​ដាំដំឡូង​ដៃខ្លា​របស់កសិករ​ម្នាក់ យើងខ្ញុំ​សូម​លើកយក​មកបង្ហាញ​ជូន​ដូច​ខាងក្រោម​នេះ ៖
១-​ការ​ជ្រើសរើស និង​ទុកដាក់​ពូជ ៖ ពូជ​ដំឡូង​ដែល​ដាំគាត់​បាន​រក្សា​ទុកដោយ​ខ្លួនឯង ។ នៅ​ពេល​ដែល​ដំឡូង​មានមើម​ចាស់ ស្លឹក​ដំឡូងបាស ចាប់ផ្ដើម​ស្វិតងាប់​បន្ដិច​ម្ដង​ៗ គាត់​បាន​គាស់​យក​មើមដំឡូង ដោយ​រើស​យក​មើម​ធំ​ៗ​ល្មម ហើយថ្លោស​ល្អ​មក​ទុក​ធ្វើ​ពូជ ។ ក្រោយ​ពី​បាន​គាស់រួច​គាត់​បេះ​ដី​ចេញ​ដោយ​មិន​លាង​ទឹក រួចរៀប​ដាក់​ក្នុង​រោង ឬ​ម្លប់ ដែល​មាន​ខ្យល់ ចេញចូល​ល្អ ដោយ​មិន​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំងពេក និង​មិន​ឱ្យ​ត្រូវ​ទឹក ។
២-​ការ​រៀបចំ​ដី​ដាំ ៖ ដី​ដែល​គាត់​ដាំ គឺជា​ដី​ទួល​មិន​លិច​ទឹក​នៅរដូវភ្លៀង​ធ្លាក់ ។ គាត់​ជីករណ្ដៅ​ដែល​មានទំហំ​៨​តឹក​បួន​ជ្រុង ជំរៅ​២,៥​ទៅ​៣​តឹក ដោយ​មាន​ចន្លោះ​គុម្ព​៣​ទៅ​៣,៥​តឹក និង ចន្លោះ​រង​៤​ទៅ​៥​តឹក ។

៣-​ការ​ដាក់​ជី ៖ ក្រោយ​ពេល​ជីករណ្ដៅ​រួច​ហើយ គាត់ចាប់ផ្ដើម​ប្រមូល​សំរាម ស្លឹកឈើ​ងាប់​ៗ និង កំទេចកំទី​ផ្សេង​ៗ​មក​ដាក់​ក្នុង​រណ្ដៅ​ឱ្យ​ពេញ រួច​ដុត ធ្វើ​ដូចនេះ​រហូត​គ្រប់​រណ្ដៅ ។ សកម្ម ភាព​នេះ​គាត់​ធ្វើ​បន្ដិច​ម្ដង​ៗ រហូត​ដល់​រដូវ​ដាំធ្វើ​ឱ្យ​ដី​ក្នុង​រណ្ដៅ​មាន​ជីជាតិ​ច្រើន ។
៤-​ការ​ដាំ ៖ មុន​ពេល​ដាំ​គាត់​ដាក់​ជី​កំ​ប៉ុ​ស្ដ​បន្ថែមចំនួន ៣​គីឡូក្រាម ក្នុង​មួយ​រណ្ដៅ ហើយ​ជ្រោយ​ឱ្យដី​ផុស​ល្អ ទើប​គាត់​យក​មើមដំឡូង​មក​ដាំ ។ ក្នុង​មួយ​រណ្ដៅ​គាត់​ដាក់​ដំឡូង​ដាំ​១​មើម​ធំ ដែល​មាន​ទំងន់​ប្រមាណ​២-៣​ខាំ បើ​មើម​តូច គាត់​ដាក់​២​មើម ។
៥-​ការ​ថែទាំ ៖ បន្ទាប់​ពី​ដាំ​រួច​ហើយ គាត់​ស្រោច​ទឹក​៤ ទៅ​៥​ថ្ងៃ​ម្ដង (​ស្រោច​ទឹក​នៅ​ពេល​ដី​ស្ងួត​) ឬ រដូវប្រាំង ។ បន្ទាប់​ពី​ដាំ​បាន​រយៈពេល​២០ ទៅ​២៥​ថ្ងៃ គាត់​ចាប់ផ្ដើម​ដោត​ជន្លង់ (​ដំឡូង ដុះ​បាន​ប្រវែង​១​ទៅ​១,៥​ម៉ែត្រ​) ដោយ​១ រណ្ដៅ គាត់​ដោត​ជន្លង់​មួយ ដែល​មាន​ប្រវែង ៣​ទៅ​៣,៥​ម៉ែត្រ (​ជន្លង់​នេះ​អាច​ប្រើ​បាន រយៈពេល​២​ទៅ​៣​ឆ្នាំ​) ។ ការ​ពូនដី​ត្រូវ​បាន ធ្វើ​ក្រោយ​ដាំ​បាន​៥០​ទៅ​៦០​ថ្ងៃ ការ​ពូន​រង នេះ គឺ​ដើម្បី​ឱ្យ​ដំឡូង ចុះ​មើម​បាន​ល្អ​ច្រើន ហើយ​ធំ​ៗ ម្យ៉ាងទៀត អាច​ចៀសវាង​នៅ ពេល​មាន​ភ្លៀង​ដក់​ទឹក ។
៦-​ការ​ប្រមូល​ផល ៖ នៅ​ខែតុលា គាត់​ចាប់ផ្ដើម​ប្រមូល​យកទៅ​លក់​ជា​បន្ដបន្ទាប់ ដោយ​គាត់​ប្រមូល​បាន ៤,៥​គីឡូក្រាម​ក្នុង​១​គុម្ព គាត់​ដាំ​បាន​១១៥ គុម្ព សរុប​បាន​៤៨៨​គីឡូក្រាម ។ គាត់​លក់ ដំឡូង​ឆៅ​១​គីឡូក្រាម តំលៃ​១.០០០​រៀល និង​១.៣០០​រៀល ក្នុង​១​គីឡូក្រាម សំរាប់ដំឡូង​ឆ្អិន ។ ក្នុង​នោះ​គាត់​លក់​ដំឡូង​ឆៅ​បាន ១៥៤​គីឡូក្រាម និង​ដំឡូង​ឆ្អិន​បាន​៣៣៥ គីឡូក្រាម៕