ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ និង​ដកហូត​ថ្នាំ​ញៀន​ជិត​៤០០​កញ្ចប់​នៅ​ស្រុក​ពាមរ​ក៌

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣៨៧​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ឆែកឆេរ​រក​ឃើញ និង​ដកហូត​បាន​បន្ទាប់​ពី​ធ្វើការ​ឡោម​ព័ទ្ធ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ដែល​ជា​មុខសញ្ញា​មេ​ជួយ​ដូរ​ថ្នាំ​ញៀន​ដ៏​ធំ​នៅ​ក្នុងស្រុក​ពាមរ​ក៌ ។…

ខេត្តព្រៃវែង ៖ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣៨៧​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ឆែកឆេរ​រក​ឃើញ និង​ដកហូត​បាន​បន្ទាប់​ពី​ធ្វើការ​ឡោម​ព័ទ្ធ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ដែល​ជា​មុខសញ្ញា​មេ​ជួយ​ដូរ​ថ្នាំ​ញៀន​ដ៏​ធំ​នៅ​ក្នុងស្រុក​ពាមរ​ក៌ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២ តុលា នៅ​ចំណុច​ភូមិ​ស្ទង់​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី ឈួ​ន គី​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តព្រៃវែង និង​មានការ​សម្រប​ស​ម្រ​ល​ពី​លោក ទុង រតនា ព្រះរាជអាជ្ញា​ស្តីទី​អម​សាលាដំបូង​ខេត្តព្រៃវែង ដោយ​អនុវត្ត​វិធាន​ញុះញង់​។

លោក​វរៈសេនីយទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ជនសង្ស័យ​២​នាក់ ប្តី​ប្រពន្ធ​ដែល​ត្រូវ​បាន​ចាប់ខ្លួន បុរស​ជា​ប្តី​ឈ្មោះ ស៊ូ សាលី អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ទូច ណា​វី អាយុ​២៨​ឆ្នាំ មុខរបរ​មេផ្ទះ អ្នក​ទាំង​២ មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ។

លោក ផាត់ សុ​ជោ​ត បានអោយ​ដឹង​ទៀត​ថា ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ និង​ឆែកឆេរ​ក្នុងផ្ទះ​របស់​ពួក​គេ កម្លាំង​របស់​លោក​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣៨៧​កញ្ចប់ ស្មើ​និង​ទម្ងន់​១៦៦.៦៥​ក្រាម ជាមួយ​គ្នា​នោះ​ក៏​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ទូរ​សព្ទ័​ដៃ​៤​គ្រឿង​(​ខូច​០៣) ឧបករណ៍​ជក់​ថ្នាំ​ញៀន​០១​សម្រាប់ និង​ថង់​សម្រាប់​ចែកចាយ​ថ្នាំ​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ