ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គប់​ដុំ​ថ្ម ស្លា.ប់​អ្នកបើកបរ​រថយន្ត​ម្នាក់​នៅ​កំពង់ចាម សមត្ថកិច្ច​ចាប់​បាន​ឃាតករ ២​នាក់

3 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ករណី​ជន​ពុំ​ស្គាល់​មុខ បាន​យក​ដុំ​ថ្ម មួយ​ដុំ​គប់​មក​លើ​រថយន្ត​ដឹក​ដំឡូង​មី ១​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​ម្នាក់ កាលពី​ថ្ងៃ​ទី​២៩​កញ្ញា ២០២០ កន្លង​ទៅ…

ខេត្តកំពង់ចាម ៖ ករណី​ជន​ពុំ​ស្គាល់​មុខ បាន​យក​ដុំ​ថ្ម មួយ​ដុំ​គប់​មក​លើ​រថយន្ត​ដឹក​ដំឡូង​មី ១​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​ម្នាក់ កាលពី​ថ្ងៃ​ទី​២៩​កញ្ញា ២០២០ កន្លង​ទៅ រហូត​មក​ដល់​ថ្ងៃ​ទី​០១ តុលា​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ហើយ ចំនួន​២​នាក់ ដើម្បី​នាំ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​កើតហេតុ លោក​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ នៅ​ទីបំផុត សមត្ថកិច្ច​ចាប់​បាន​ជន​ដៃដល់​ខាងលើ​នេះ ដែល​ក្រុម​នេះ ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស គប់​កញ្ចក់​រថយន្ត​តាម​ដងផ្លូវ​ជា​ច្រើន​លើក​ទៀត​ផង ។

លោក​អភិបាលខេត្ត អ៊ុ​ន ចាន់​ដា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ករណី​គប់​កញ្ចក់​រថយន្ត​ធំ ម៉ាក​វេរ​អង ធ្លុះ​កញ្ចក់​រថយន្ត មក​ត្រូវ​អ្នកបើកបរ​បណ្ដាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​រួច​មក លោក​ក៏​បាន​ស្នើ​ទៅ​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ រួម​និង​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ ឲ្យ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​អង្កេត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។

ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ដែល​ថា ចាត់​តាំងពី​ពេល​យប់​ថ្ងៃ​កើតហេតុ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​បន្ត​ការ​ស្រាវជ្រាវ រហូត​មក​ដល់​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ កម្លាំង​យើង​បាន​កំណត់​មុខសញ្ញា​បាន ជន​ដៃដល់ ចំនួន​០២​នាក់ រួម​មាន ៖ ទី​១ ឈ្មោះ ឈឿ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​៣៤ ឃុំ​តា​អុង ស្រុក​ចំការលើ​។ និង​ទី​២ ឈ្មោះ រី ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ នៅ​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ជា​លទ្ធផល វិជ្ជមាន ទាំង​២​នាក់ ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ឈឿ​ន ភារ​ម្យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​ឈ្មោះ រី ធា ពិតជា​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត ដែល​ធ្វើ​ដំណើ​លើ​ផ្លូវជាតិ​លេខ​៧១ ប្រា​ដក​មែន ហើយ​ធ្លាប់​គុប ចំនួន​០៦​លើក ដោយ​លើក​ទី​៦​នេះ គឺ​នៅ​វេលា​ម៉ោង​១៨​និង​៣៥​នាទី ថ្ងៃ​ទី​២៩ កញ្ញា ២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៧១ ចំណុច​ភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ បាន​គុប​ដុំ​ថ្ម លើ​រថយន្ត​ដឹក​ដំឡូង​មី បណ្តាល​អោយ​ធ្លុះ​កញ្ចក់​រថយន្ត​មក​ត្រូវ​ចំ​ដើមទ្រូង អ្នកបើកបរ រង​របួស​ធ្ងន់ធ្ងរ រថយន្ត​វេ​អង រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ព្រៃ​កៅស៊ូ ហើយ​បុក​បង្គោល​ភ្លើង បណ្ដាល​អោយ​អ្នកបើកបរ​រថយន្ដ​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ។

ដោយ​មាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ និង​ដោយ​មានការ​ឯកភាព​ពី​លោក សាន សុភៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ក៏​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រុម​ជន​ទាំងនេះ ប្រើ​ដុំ​ថ្ម​គប់​លើ​រថយន្ត​ធំ​ៗ កន្លង​មក ដោយសារ​តែ​ខឹង​បើក​លឿន​ៗ ឆាប​មក​លើ​ពួក​គេ ព្រមទាំង​ស្ដីបន្ទោស​ឲ្យ​ថែម​ទៀត ក្នុង​ពេល​ដែល​ជិះ​ម៉ូតូ នៅ​តាម​ដងផ្លូវ ដោយសារ​តែ​បែប​នេះ ហើយ​ទើប​ពួក​គេ​មាន​គំនុំ និង​គប់​ដុំ​ថ្ម​លើ​រថយន្ត​ដែល​បើកបរ​តាម​ផ្លូវជាតិ​លេខ​៧១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ