ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូចថ្លុង​ជា​ផលិតផល​កសិកម្ម​មួយ​ក្នុង​ចំណោម​១៤​មុខ​មាន​កំណើន​ល្អ​ទៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស​ចំនួន​ជិត​៦​លាន​តោន ដែល​ជា​កំណើន​មួយ​ល្អ​ប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ទោះបីជា​កម្ពុជា​ជួបនឹង​វិបត្តិ​កូ​វី​ដ​១៩​យ៉ាងណា​ក្ដី ។ ក្នុង​ចំណោម​ផលិតផល​កសិកម្ម​នាំ​ចេញ​ទាំងអស់​ឃើញ​ថា​ផលិតផល​១៤​មុខ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស​ចំនួន​ជិត​៦​លាន​តោន ដែល​ជា​កំណើន​មួយ​ល្អ​ប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ទោះបីជា​កម្ពុជា​ជួបនឹង​វិបត្តិ​កូ​វី​ដ​១៩​យ៉ាងណា​ក្ដី ។ ក្នុង​ចំណោម​ផលិតផល​កសិកម្ម​នាំ​ចេញ​ទាំងអស់​ឃើញ​ថា​ផលិតផល​១៤​មុខ ក្នុង​នោះ​ក៏​មាន​ក្រូចថ្លុង​និង​ម្ទេស​ស្រស់​ទទួល​បានការ​នាំ​ចេញ​ច្រើន​និង​មាន​កំណើន​ល្អ ។

បើ​តាម​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​បង្ហាញ​នូវ​ទំនិញ​កសិកម្ម​១៤​មុខ​ដែល​ទទួល​បានការ​គាំទ្រ​លើ​ទីផ្សារ​អន្តរជាតិ​រួម​មាន អង្ករ​, ស្រូវ​, គ្រាប់ស្វាយចន្ទី​, គ្រាប់ពោត​, ចេក​ស្រស់​, ក្រូចថ្លុង​, ដំណាប់​ស្វាយ​, ដំឡូង​មី​ស្រស់​, ចំណិត​ដំឡូង​ម៉ី​ក្រៀម​, ម្សៅដំឡូង​មី , ស្វាយ​ស្រស់ , ម្រេច​, ម្ទេស​ស្រស់ និង​បន្លែ ។

បើ​តាម​លោក​រដ្ឋមន្ត្រី បាន​អះអាង​ទំនិញ​កសិកម្ម​១៤​មុខ​ដូច​ថា ៖
១)- អង្ករ សម្រេច​បាន ៤៨៨.៧៧៥ តោន មាន​កំណើន ២២,៦៣​ភាគរយ ធៀប​ទៅ​នឹង​រយៈ​៩​ខែ​ដើមឆ្នាំ​២០១៩ (៣៩៨ ៥៨៦ តោន​) បាន​នាំ​ចេញ​ទៅ​កាន់ ៦០ ប្រទេស ។
២)- ស្រូវ សម្រេច​បាន ១.៣៩២.៣០៦ តោន​, ថយ​ចុះ​ប្រមាណ​ជា ១៧% ធៀប​ប្រៀប​ទៅ​ឆ្នាំ​២០១៩, នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​) ។​ បញ្ជាក់​កម្ពុជា​មិន​ចង់អោយ​មានការ​នាំ​ចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​នោះ​ទេ ព្រោះ​វា​ធ្វើ​អោយ​ខាតបង់​នូវ​កន្ទក់ និង​អង្កាម ។

៣)- គ្រាប់ស្វាយចន្ទី សម្រេច​បាន ២០៤.២០៨ តោន មាន​កំណើន ២០,៥%, នាំ​ចេញ​ទៅ​កាន់​ប្រទេស វៀតណាម​, ជប៉ុន​, រុ​ស្សី​, ចិន​, ហុងកុង​, បារាំង​, កូរ៉េ​, តួ​គី​, បង់​ក្លា​ដេ​ស និង​ថៃ
៤)- គ្រាប់ពោត សម្រេច​បាន ១៩៣.៩៥០ តោន បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​, កូរ៉េ និង​កោះ​តៃវ៉ា​ន់ ។
៥)- ចេក​ស្រស់ សម្រេច​បាន ២៣៥.១៧១,៦៣ តោន មាន​កំណើន ២២៥,៦៩%, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ចិន វៀតណាម និង​ជប៉ុន ។

៦)- ក្រូចថ្លុង សម្រេច​បាន ១៥.១៥០ តោន ទៅ​កាន់​ប្រទេស​ថៃ ។
៧)- ដំណាប់​ស្វាយ សម្រេច​បាន ៤.៩៩៨,៦៤ តោន​, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ​, ហ្វី​លី​ពី​ន និង​វៀតណាម​។
៨)- ដំឡូង​មី​ស្រស់ សម្រេច​បាន ១.៧៨០.៤៩៦ តោន​, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស វៀតណាម និង​ថៃ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ ។
៩)- ចំណិត​ដំឡូង​ម៉ី​ក្រៀម សម្រេច​បាន ១.២០២.៦៤៤,៨១ តោន បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម (​ផ្លូវការ​) ។

១០)- ម្សៅដំឡូង​មី សម្រេច​បាន ១២.០០២ តោន បាន​ថយ​ចុះ ៥៦,៧២%, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, ប៉ា​គី​ស្ថាន​, ឆេ​ក​, ក្រូ​អាត និង​អ៊ី​តា​លី​។ ១១)- ស្វាយ​ស្រស់ សម្រេច​បាន ៦២.៩២០,៥៦ តោន មាន​កំណើន ១៥៨,៨៣%, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុ​ស្សី​, កូរ៉េ និង​ហុងកុង ។
១២)- ម្រេច សម្រេច​បាន ៤.១២១,៩៥ តោន មាន​កំណើន ១២៣,៧៦%, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​,​បារាំង​, អា​ល្លឺ​ម៉​ង់​, ស្វី​ស​, វៀតណាម​, អា​មេ​រិច​, រុ​ស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី​, ថៃ​, តៃវ៉ាន់​, ស៊ុ​យ​អ៊ែ​ត​, សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​។

១៣)- ម្ទេស​ស្រស់ ៥៥ ១៥៤,៦០ តោន និង​ម្ទេស​ក្រៀម ១ ៥០០ តោន មាន​កំណើន​ទ្វេ​ដង ធៀប​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៩, បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ ។
១៤)- បន្លែ សម្រេច​បាន ៨៧,៥៧ តោន នាំ​ចេញ​ទៅ​កាន់​ប្រទេស​បារាំង​, ឆេ​ក និង​ប្រទេស​ហូ​ឡង់ ។

យ៉ាងណាមិញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​សន្និដ្ឋាន​ថា កំណើន​នៃ​វិស័យ​កសិកម្ម កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​កម្ពុជា​អាច​នឹង​មាន​ភាពល្អ​បន្តិច​លើ​វិស័យសេដ្ឋកិច្ច​ជាក់ស្ដែង​ធនាគារ​នេះ​បាន​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា ពី​ដក​៥,៥​ភាគរយ មក​នៅ​ត្រឹម​ដក​៤​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ