ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​បង្កើត​វាយ​សម្លា.ប់​ប្អូនប្រុស នៅ​ខេត្តក្រចេះ កម្លាំង​ព្រហ្មទណ្ឌ​តាម​ចាប់ខ្លួន​បាន នៅ​កំពង់ចាម

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឃាតករ​ម្នាក់​ដែល​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​បង្កើត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​បាន​រត់គេច​ខ្លួន​មក​សំងំ​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ដឹង​រហូត​ដល់​ឈាន​ចាប់ខ្លួន ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១…

ខេត្តកំពង់ចាម ៖ ឃាតករ​ម្នាក់​ដែល​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​បង្កើត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​បាន​រត់គេច​ខ្លួន​មក​សំងំ​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ដឹង​រហូត​ដល់​ឈាន​ចាប់ខ្លួន ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ តុលា ២០២០ ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ចាម ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​រូប​លោក សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៤៧៥/២០ ចុះ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២០ ចេញ​ដោយ​លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​បានខាងលើ​នេះ មានឈ្មោះ ថេ​ង សុធី ហៅ​ថ្លាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ដោយសារ​មរណៈភាព​ជន​រង​គ្រោះ​) ប្រព្រឹត្ត​នៅ​ភូមិ​ថ្ព​ង់ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី បាន​បន្ត​ថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ដឹង​ថា ឃាតករ​ដែល​សម្លាប់​ប្អូន​របស់​ខ្លួន​បង្កើត មក​សំងំ​លាក់ខ្លួន​នៅ​ចំណុច​ភូមិ​គ​គរ​២ ឃុំ​គ​គរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ទើប​កម្លាំង​តាម​មក​ចាប់ខ្លួន និង​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម មក​សាកសួរ​បន្ថែម​។

មូលហេតុ​ដែល​សម្លាប់​ប្អូនបង្កើត​របស់​ខ្លួនឯង ដោយសារ​តែ​រូបគេ វាយ​ប្រដៅ ប៉ុន្តែ​ជ្រុលដៃ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង រួច​ក៏​រត់គេច​ខ្លួន​ចេញពី​ស្រុក​ស្នួល​ខេត្តក្រចេះ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ បាន​ប្រគល់​ជនសង្ស័យ​ខាងលើ ប្រគល់​ឱ្យ​ម្ចាស់​ករណី ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២០ កញ្ញា ២០២០ នៅ​ចំណុច​បន្ទាយ​អា​មេ​រិ​ក ភូមិ​ថ្គ​ង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម​មួយ ដោយ​បង​វាយ​សម្លាប់​ប្អូន ហើយ​ជន​ជា​ឃាតករ​គេ​ខ្លួន​បាត់ ។

ជនសង្ស័យ​ឈ្មោះ ថេ​ង សុធី ហៅ​ថ្លាង ត្រូវជា​បង​បាន​យក​ដំបង​វាយ​ជន​រង​គ្រោះ​ឈ្មោះ ថេ​ង សុ ថុ​ន ត្រូវជា​ប្អូន​ខ្លួនឯង​បង្កើត បណ្តាល​ឲ្យ​ស្លាប់ ព្រោះ​ជន​រង​គ្រោះ​តែងតែ​រករឿង​ជាមួយ​ម្តាយ បងប្អូន លួច​របស់​ក្នុងផ្ទះ​លក់​គ្មាន​សល់ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ជា​ហេតុ​ធ្វើ​អោយ​ជនសង្ស័យ​ជា​បង​បង្កើត ដាច់​ចិត្ត​យក​ដំបង​ឈើ ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ វាយ​បណ្តាល​សម្លាប់​តែ​ម្តង រួច​គេចខ្លួន មក​ស្នាក់​នៅផ្ទះ​ម្តាយមីង ភូមិ​គ​គរ ឃុំ​គ​គរ ស្រុក​កងមាស ខេត្តកំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ