ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាប់ៗខាងមុខនេះ​​ អតីត​យោធិនពិការ​​កម្សត់​វេទនា​​នឹងទទួលបានផ្ទះ​​ (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ក្រោយ​ចេញផ្សាយ​ពី​ជីវិតកម្សត់វេទនា​របស់​​យោធិន​​ពិការ​ម្នាក់​ដែល​យក​រទេះ​ធ្វើ​ជាទី​ជម្រក​(​ដេក​ក្នុង​រទេះ​) ​នៅ​ភូមិ​និង​សង្កាត់​, ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ពេល​ថ្មី​ៗ​លើ​គេហទំព័រ ​និង​កាសែត​កោះសន្តិភាព​រួច​មក ​នា​​ព្រឹក​ថ្ងៃ​ទី​២​ តុលា ឆ្នាំ​​២០២០…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ក្រោយ​ចេញផ្សាយ​ពី​ជីវិតកម្សត់វេទនា​របស់​​យោធិន​​ពិការ​ម្នាក់​ដែល​យក​រទេះ​ធ្វើ​ជាទី​ជម្រក​(​ដេក​ក្នុង​រទេះ​) ​នៅ​ភូមិ​និង​សង្កាត់​, ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ពេល​ថ្មី​ៗ​លើ​គេហទំព័រ ​និង​កាសែត​កោះសន្តិភាព​រួច​មក ​នា​​ព្រឹក​ថ្ងៃ​ទី​២​ តុលា ឆ្នាំ​​២០២០ ​លោក​គាត ហ៊ុ​ល​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​ក្រុមការងារ​សង្កាត់​និង​ភូមិ​នាំ​យក​អំណោយ​រួម​មាន​អង្ក​១​កា​រ៉ុ​ង​ស្មើ​នឹង​៥០​គីឡូក្រាម​,​ មី​១​កេស​ និង​ថវិកា​២០​ម៉ឺន​រៀល​ ផ្តល់​ជូន​គ្រួសារ​​ខាងលើ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​ក្នុង​សម័យ​កូ​វីដ។ គួររំលឹកថា ជីវិត​យោធិន​ពិការ​ម្នាក់​យក​រទេះ​ធ្វើ​ទីជម្រក រស់​យ៉ាង​កម្សត់​វេទនា (​វី​ដេ​អូ​)

ជា​កា​រ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​តាម​សំណូមពរ​ដែល​អតីតយោធិនពិការ​​ខាងលើ​បាន​ទទូច​សុំ​ជម្រក ​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​គ្រួសារ​នេះ​ថា ​អាជ្ញាធរ​ខេត្ត​ពិសេស​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹ​ម​យ៉ា​ន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​និង​ប្រគល់​ដី​១​ឡូ​តិ៍​និង​ផ្ទះ​១​ខ្នង​ ធ្វើ​អំ​ពី​ឈើ​ប្រក់​ស័ង្ក​សី​ជូន​គ្រួសា​រ​មួយ​កំសត់​នេះ​ នា​ពេល​ឆាប់​ៗ​ខាង​មុខ ​ហើយ​គ្រួសា​រ​នេះ​ក៏បាន​សម្រេចចិត្ត​ទទួលយក​យ៉ាង​ត្រេកអរ​​បំផុត ​។

​អតីតយោធិនពិការ​ខាងលើ​ឈ្មោះ​ស៊ុន ​ពៅ​ អាយុ​៤៨​ឆ្នាំ​ ជា​​អតីត​​យោធា​វរៈ​១​ច​ល័​ត្រ​ខេត្តបាត់ដំបង​ចូល​បំរើ​ជាតិ​នៅ​ឆ្នាំ​១៩៨៥​ និង​រង​របួស​៣​កន្លែង​ ដោយសា​រ​គ្រាប់កាំភ្លើង​ទ័ពព្រៃ​ខ្មែរក្រហម​ឆ្នាំ​១៩៩៤​ ពេល​ឡើង​សមរភូមិ​នៅ​ភ្នំ​វែង​ខេត្ត​ប៉ៃលិន​ ហើយ​ក្លាយជា​យោធា​កាត់​រំសាយ​ប្រភេទ​២​នៅ​ឆ្នាំ​២០០១​ ។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ ជន​ចាស់ជរា​និង​ជនពិការ​២​គ្រួសា​ផ្សេង​ទៀត​នៅ​ក្នុងភូមិ​សង្កាត់​ខាង​លើក៍​ទទួល​បាន​អំណោយ​ជា​អង្ក​រ​ ក្នុង​១​គ្រួសា​រ១​កា​រ៉ុ​ង​ស្មើ​៥០​គីឡូក្រាម​និង​ថវិកា​មួយ​ចំនួន​ទៀតផងដែរ ។

​លោក​គាត ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ ចាប់តាំងពី​ថៃ​បិទ​ព្រំដែន​ដោយសា​រ​ទប់ស្កាត់​មេរោគ​កូ​វី​ដ ថ្នាក់ដឹកនាំ​ខេត្ត​ ពិសេស​លោក​ឧប​នាយក​រដ្ឋមន្ត្រី​កែ​ គឹ​ម​យ៉ា​ន ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ស្រុក​ក្រុង​ក្នុង​ខេត្ត​យកចិត្តទុកដាក់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ និង​ជួប​បញ្ហា​ផ្សេង​ៗ​។

​ជាមួយ​គ្នា​នេះ​ លោក​អភិបាលក្រុង​បន្ត​ថា​ មាន​ពលរដ្ឋ​ជាង​៧០០០​គ្រួសា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ជា​បន្តបន្ទាប់ ​ហើយ​ពេល​នេះ​រដ្ឋបាល​ក្រុង​បាន​និង​កំពុង​កៀង​គរ​រក​​ជំនួយ​ពី​សប្បុរសជន​ ដើម្បី​យកមក​ជួយ​​ប្រជា​ពលរដ្ឋ​ដែលកំពុងជួប​ប្រទះការ​ខ្វះខាត​បន្ថែម​ទៀត​ក្នុង​សម័យ​កូ​វី​១៩​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ