ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហ្មលិខិតអត់មេត្តាសម្រាប់​ជីវិត​អ្ន​ក​ក្រ​ពេកហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​អូស​រទេះ​នៅ​ផ្សារ​ដើម​គម្នាក់ បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​បោក​ក្បាល​ទៅ​ក្រោយ​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ខណៈ​រើ​អីវ៉ាន់​ចេញពីផ្ទះ​ជួល ព្រោះតែ​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះ ។ គ្រោះ​អកុសល​នេះ កើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ កម្មករ​អូស​រទេះ​នៅ​ផ្សារ​ដើម​គម្នាក់ បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​បោក​ក្បាល​ទៅ​ក្រោយ​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ខណៈ​រើ​អីវ៉ាន់​ចេញពីផ្ទះ​ជួល ព្រោះតែ​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះ ។ គ្រោះ​អកុសល​នេះ កើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល​លេខ
១២ ក្រុម​ទី​៤៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោងប្រមាណ​១២​ថ្ងៃត្រង់ នៅ​លើ​ដងផ្លូវ​មាត់​ប្រឡាយពេល​នាំ​គ្នា​សែង​បម្រុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ សេង សាត អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់
B១២ ជាន់​ទី​១ កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដោយសារ​អត់​លុយ​បង់ថ្លៃ​ផ្ទះ ក៏​បានរើ​អីវ៉ាន់​ចេញពីផ្ទះ​ជួល ។ ខណៈនោះ ដោយសារ​តែ​ផឹក​ស្រវឹង​ផង នៅ​ពេល​ឡើងជណ្តើរ​បាន​២​ទៅ​៣​កាំ ជន​រង​គ្រោះ​ក៏​ផ្ងារ​ក្រោយ​បណ្តាល​ឱ្យបោក​ក្បាល​រង​របួសធ្ងន់ និង​បាន​ស្លាប់​នៅ​លើ​ដងផ្លូវ​មាត់​ប្រឡាយ ខណៈ​រង់ចាំ​ម៉ូតូ​កង់​៣​ដឹក​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ ។

ស្ត្រី​ឈ្មោះ មូ​ម ហួយ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ចំនួន​៣​ខែ​មក​ហើយ ដែល​ក្នុង​១​ខែ​៥៥​ដុល្លារ ។ នៅ​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ជន​រង​គ្រោះ​អត់​មាន​ប្រាក់​ឱ្យ​ថ្លៃ​ជួល​ផ្ទះហើយ​លើសប្រមាណ​កន្លះ​ខែ​មក​ហើយ ព្រមទាំង​កន្លង​មក​មាន​ជំងឺ​ប្រចាំ​កាយ​ចេះ​តែ​ប្រកាច់​និង​ផឹក​ស្រវឹង​រាល់ថ្ងៃ​ផង​នោះ គាត់​ក៏​បាន​សុំ​ឱ្យ​រើ​អីវ៉ាន់​ចេញ ។ នៅ​ព្រឹក​ថ្ងៃ​នោះ ជន​រង​គ្រោះ​ក៏​បាន​យល់ព្រម​ហើយ​បាន​រៀបចំ​រើ​អី​វាន់​ចេញ​ដោយ​ខ្លួនឯង ។

ស្ត្រី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ឱ្យ​ដឹង​ទៀត​ថានៅ​ព្រឹក​ថ្ងៃ​នោះ សន្តិសុខ​ក៏​បាន​ជួយ​ជញ្ជូន​អីវ៉ាន់​ផង​ដែរ ។ ដោយសារ​តែ​គាត់​ស្រវឹង​និង​ដើរ​ចុះឡើង​ហត់នឿយ ក៏​បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​បោក​ក្បាល​រង​របួស ។ ភ្លាម​ៗ គាត់​និង​អ្នក​ភូមិ ព្រមទាំង​បងស្រី​របស់​គាត់​ក៏​បាន​នាំ​គ្នា​ជួយ​សែង​មក​ក្រៅ ដើម្បី​រក​ម៉ូតូ​កង់​៣​ដឹក​ទៅ​មន្ទីរពេទ្យ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ក៏​ស្លាប់​ទើប​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ