ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដក​សោ​ឡាន​ឡិច​ស៊ី​ស​330 ចោរ​​​បើក​ទៅ​ទាំង​លុយ​២​ពាន់​ដុល្លារ​​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស-​ស្រី​មួយ​ក្រុម ​បើករថយន្ត​មួយ​គ្រឿង​ជូន​សាច់ញាតិ​ទៅ​ផ្ទះ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​ផ្ទះ ក៏​ចុះ​ពីលើ​រថយន្ដ​ទាំងអស់​គ្នា​ទៅ​បើកទ្វារ​ផ្ទះ និង​ឈរ​ជជែក​គ្នា ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត រវល់​តែ​និយាយ​គ្នា​ភ្លេចខ្លួន​មួយ​​ភ្លែត ក៏​ត្រូវ​ជនសង្ស័យ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ​…

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស-​ស្រី​មួយ​ក្រុម ​បើករថយន្ត​មួយ​គ្រឿង​ជូន​សាច់ញាតិ​ទៅ​ផ្ទះ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​ផ្ទះ ក៏​ចុះ​ពីលើ​រថយន្ដ​ទាំងអស់​គ្នា​ទៅ​បើកទ្វារ​ផ្ទះ និង​ឈរ​ជជែក​គ្នា ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត រវល់​តែ​និយាយ​គ្នា​ភ្លេចខ្លួន​មួយ​​ភ្លែត ក៏​ត្រូវ​ជនសង្ស័យ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ​ ហើយ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ បាន​ឡើង​បើករថយន្ត​លួច​យក​ចេញ​ទៅ​បាត់​ស្រមោល​ភ្លាម​ៗ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១០យប់ ថ្ងៃ​ទី​០១ ​តុលា ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​បុរី​ភ្នំពេញ​ថ្មី ចំណុចមុខ​ផ្ទះ​លេខ​51A សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ម៉ាក Lexus RX330 ពណ៌​ទឹកប្រាក់ នៅ​ក្នុង​រថយន្ត​មាន​ឯកសារ​ឡាន​copy មួយ​កំ​ប្លេ​រ និង លុយ​ដុល្លារ​ជាង​2.000​ដុល្លារ ។ យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា ម្ចាស់​រថយន្ត​រង​គ្រោះជា​ជនជាតិ​ចិន ហើយ​មុន​កើតហេតុ​នោះ ពួក​គាត់​បាន​ជូន​សាច់ញាតិ​គាត់​ត្រលប់​មក​ផ្ទះ​នៅ​កន្លែង​កើតហេតុ ដោយនៅ​ក្នុង​រថយន្ត​នោះ​ពួក​គាត់​មិន​ចាំ​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ។

ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​ផ្ទះ ពួក​គាត់​ក៏​បាន​ចុះ​ពី​រថយន្ដ​ទៅ​បើកទ្វារ​ផ្ទះ​ទាំង​អស់​​គ្នា​និង​ឈរ​ជជែក​គ្នា​លេង​ភ្លេចខ្លួន​តែ​មួយ​ភ្លែត ស្រាប់តែ​ក្រឡេក​ភ្នែក ទៅ​មើល​រថយន្ត​គាត់​មិនឃើញ ក៏​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ពេញ​កន្លែង​កើតហេតុ ពេល​ឆែក​កាមេរ៉ា​សុវត្ថិភាព​ទើប​ឃើញ​សកម្មភាព​ជនសង្ស័យ​2​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ​រថយន្ត​គាត់ ហើយ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​ឡើង​បើក​រត់គេច​ខ្លួន​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឹម​ទៅ​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍​នគរបាល​អូរ​បែក​ក្អម​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​រថយន្ត​គាត់​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ