ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបដុល្លារសាំងហ្គាពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ ចាញ់ប្រៀបប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ ចាញ់ប្រៀបប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូលរហូតដល់ ៣០១៣ រៀល និងលក់ ចេញដល់ទៅ ៣០៤៣ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣០១០ រៀល ហើយលក់ចេញតែ ៣០៤០ រៀលប៉ុណ្ណោះ ។

នៅក្នុងថ្ងៃដដែលនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសសំខាន់ៗមួយចំនួនដែលមានដូចជា ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៨ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៨២២ រៀល លក់ចេញ ៤៨៧០ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៤៧ រៀល លក់ចេញ ២៩៧៧ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៦០៥ រៀល លក់ចេញ ៦១១ រៀល ដោយឡែក ១០០យ៉េន ជប៉ុន ទិញចូល ៣៨៩២ រៀល លក់ចេញ ៣៩៣១ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥១ រៀល លក់ចេញ ៣៥៥ រៀល ។ ជាមួយគ្នានេះដែរ ១បាតថៃ ទិញចូល ១៣០ រៀល លក់ ចេញ ១៣១ រៀល ខណៈ ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ