លោក ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង…
រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង…
រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន តាមសំណើរបស់នាយឧត្តមសេនីយ៍ YUASA Goro ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនង និងឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។
គួររំលឹកផងដែរថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូ កងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុននៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរមួយ ដែលកំពុងនៅបន្តរាតត្បាតពិភពលោកនៅឡើយ។
នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការគោរពកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងត្រឹមត្រូវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងវិធានការទាំងឡាយ ដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានអនុវត្តនៅក្នុងការងារនេះ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ច សហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសជាមិត្ត ជាអាទិ៍ កម្ពុជា-ជប៉ុន ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកើតមានដោយបានសង្កត់ធ្ងន់ថា បញ្ហាកូវីដ-១៩ ជាបទពិសោធន៍ថ្មីមួយសម្រាប់ទាំងអស់គ្នា ទាំងការសហការដោះស្រាយផ្ទៃក្នុងប្រទេស នីមួយៗ ក៏ដូចជាការសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេស ជាដៃគូរនៅក្នុងឆ្លើយតបនឹងជំងឺដ៏កាចសាហាវនេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ឆ្លងតាមការប្រឈមនៃការ ដោះស្រាយរួម គ្នាលើបញ្ហាកូវីដ-១៩នេះ ទាំងអស់គ្នានឹងអាចស្វែងរកនូវចំណុចខ្លាំង និងចំណុចប្រឈមនានា ដើម្បីឈានទៅពង្រឹងនូវយន្តការនៃការសហប្រតិបត្តិការ ជាមួយគ្នាឱ្យបានកាន់តែប្រសើរឡើង។ នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការពេញចិត្ត និងការអរគុណចំពោះការ បន្តរក្សានូវទំនាក់ទំនងដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ទោះបីក្នុងស្ថានភាពវិបត្តិនៃ ជំងឺកូវីដ-១៩ ដែលស្តែងឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនេះ និងបានបញ្ជាក់ឡើងវិញ អំពីការគោរពអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេស ជប៉ុន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
ជាចុងក្រោយ ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅលើសារៈ សំខាន់នៃកិច្ចសហការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសរវាងកងទ័ព និងកងទ័ពជាអាទិ៍ការរួមគ្នាបង្កើនសមត្ថភាពឆ្លើយតបនឹងយថាហេតុគ្រោះមហន្តរាយផ្សេងៗ, ការផ្តល់ឱកាសក្នុងការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការបង្កើតឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាងយោធិនគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាដើម ដែលសុទ្ធសឹងជាមូលដ្ឋាននៅក្នុងការទំនាក់ទំនងយូរអង្វែង ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ ឬបញ្ចប់ក្នុងពេលខាងមុខនេះ កងទ័ពជើងគោកទាំងពីរនឹងអាច បន្តជំរុញនូវល្បឿននៃកិច្ចសហប្រតិបត្តិការទាំងនេះឱ្យមានសន្ទុះឡើងវិញ៕ ដោយ ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ