ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នាយ​រង​ស្នាក់​ការ​301​ពី​បទ​ផ្ទុះ អាវុធ​ការពារ​ឈ្មួញ​ឈើ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាយ​រង​ស្នាក់​ការ​៣០១មួយ​រូប​ដែល​ឈរជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ បាន​ត្រូវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន បន្ទាប់​ពី​នាយ​រង​រូប​នេះ​បាន​បាញ់​គំរាម​មក​លើ​កម្លាំង​​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុងភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ…

ខេត្តកំពង់ស្ពឺ ៖ នាយ​រង​ស្នាក់​ការ​៣០១មួយ​រូប​ដែល​ឈរជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ បាន​ត្រូវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន បន្ទាប់​ពី​នាយ​រង​រូប​នេះ​បាន​បាញ់​គំរាម​មក​លើ​កម្លាំង​​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុងភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នាយ​រង​ស្នាក់​ការ៣០១​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ យ៉េ អាយុ​ជាង​៤០​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ​នៅ​ខេត្តតាកែវ ។ មុន​ពេល​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​យក​ទៅ​លក់នៅខេ​ត្ត​តាកែវ ។

ខណៈ​ឃាត់​រថយន្ត​ធ្វើការ​ត្រួតពិនិត្យ ក៏​លេចមុខ​លោក យ៉េ នាយ​រង​ស្នាក់ការ​លេខ​៣០១​ចេញ​មក ហើយ​ទាញ​អាវុធ​បាញ់​គំរាម​មក​លើ​ក្រុម​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តែ​ម្តង ។
ដោយ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន សមត្ថកិច្ច​ក៏​បាញ់​ត​និង​ឈាន​ដល់​បង្ក្រាប​បាន​នាយ​រង​ស្នាក់​ការរូប​នេះ រួច​បញ្ជូន​មក​ឲ្យ​អាវុធហត្ថ​ខេត្ត​កសាងសំណុំរឿង​បន្ត​តាម​ផ្លូវច្បាប់ ។ បើ​តាម​សមត្ថកិច្ច​ខេត្ត​និយាយ​ថា នាយ​រង​ស្នាក់​ការ​៣០១​រូបនេះ ក្រោយ​ពី​កសាង​សំណុំរឿង​រួចរាល់​ហើយ ក៏​បាន​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

ដោយឡែក មេ​ឈ្មួញ​ឈ្មោះ ណា​ក់ ស្រមូម ដែល​កំពុង​រត់គេច​ខ្លួន មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​រកា​ធំ ក្រុង​ច្បារមន គឺជា​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​យូរ​ឆ្នាំ​ណាស់​មក​ហើយ មិន​ដែល​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ទើបតែ​ពេល​នេះ​ឃាត់​បាន​បក្ខពួក ។

យោង​តាម​ប្រភព​ពី​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ស្វែង​រក​ចាប់ខ្លួន​មេ​ឈ្មួញ​រូប​នោះ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ