ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​សង់​អគារ​សម្រាប់​មន្ត្រី​អន្តោ​ប្រវេសន៍​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​​ចក្រី

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ២០២០ លោក​ឧត្តមសេនីយ៍ឯក ណុ​ប វី អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​១​កន្លែង​ស្ថិត​នៅក្បែ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី…

ខេត្តព្រៃវែង ៖ ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ២០២០ លោក​ឧត្តមសេនីយ៍ឯក ណុ​ប វី អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​១​កន្លែង​ស្ថិត​នៅក្បែ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដែលគ្រោង​សាងសង់​អគារ​ស្នាក់​នៅ​សម្រាប់់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​កំពុង​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​មួយ​នេះ ។

យោង​តាម​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៅ​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​នេះ បានឱ្យ​ដឹងថា ច្រក​ទ្វារ​នេះ​មាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍សរុប​ចំនួន​៣៥​រូប ក្នុង​នោះ​មាន​នាយ​ប៉ុស្តិ៍​១​រូប នាយ​រង​ប៉ុស្តិ៍​១៦​រូប និង​មន្ត្រី​១៨​រូប ។ ក្នុង​ចំណោម​មន្ត្រី​ទាំង​អស់នេះ ២០%​ជា​អ្នកមាន​លទ្ធ
ភាព បាន​សុំ​ដី​គេ​ធ្វើ​បន្ទប់​ស្នាក់​នៅ​ខ្លួនឯង និង៨០%​ទៀត​គឺ​ជួល​បន្ទប់​គេ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន ដោយសារ​តែ​អង្គភាព​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​នេះ ពុំ​មាន​ដី​ឬ​អគារ​ផ្ទាល់ខ្លួន​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​មើលឃើញ​ពីការ​លំបាក​នេះ ទើប​លោក​វរសេនីយ៍ឯក ខៀវហ៊ាន នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍ បាន​ស្នើ​សុំ​ទៅអគ្គនាយកដ្ឋាន​ដើម្បី​សាងសង់​អគារ​ស្នាក់​នៅសម្រាប់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ទាំងអស់ហើយដោយ​មានការ​ជួយ​សម្រួល​ពី​លោក​ស្នងការ​នគរបាល​ខេត្តព្រៃវែង ដោយ​បាន​ផ្តល់​ដី​មួយកន្លែង​នៅ​ជាប់​នឹង​ដី​នគរបាល​ព្រំដែន ទើប​ឯក
ឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ចាត់​ឱ្យ​លោក​ឧត្តមសេនីយ៍ឯក ណុ​ប វី អគ្គ​នា
យក​រង ដឹកនាំ​មន្ត្រី​ទៅ​ពិនិត្យ​មើល​ទីតាំង​ដោយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខ្លះ​នៅ​ច្រក​បន្ទាយ​ចក្រី​នេះ បាន​បង្ហើប​ប្រាប់​ថា ច្រក​បន្ទាយ​ចក្រី​នេះ​មាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ទាំងអស់​រហូត​ដល់​៣៥រូប​ឯណោះ ប៉ុន្តែ​តាម​ដំណឹង​ដែល​ទទួល​បានគឺ​ខាង​អគ្គនាយកដ្ឋាន​គ្រោង​ផ្តល់​អគារ​ស្នាក់​នៅ​បាន​តែ​១០​បន្ទប់​ប៉ុណ្ណោះ អាច​មិន​ទាន់​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​ទេ ។

ដូច្នេះ​មន្ត្រី​ទាំងនោះ​សង្ឃឹមថា ថ្នាក់លើ​នឹង​បន្ត​ជួយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មន្ត្រី​ទាំងអស់​មាន
កន្លែង​ស្នាក់​នៅ​សមរម្យ និង​មាន​កម្លាំងចិត្ត​ធ្វើការ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ