ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាហារដ្ឋាន​​លក់​សាច់​សត្វព្រៃ​​៣​កន្លែង​​ក្នុងស្រុកព្រៃនប់​ត្រូវបង្ក្រាប​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​​កាលពី​​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​មូលដ្ឋាន​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សត្វព្រៃ​ដឹកនាំ​ដោយ​លោក ហេង គឹ​ម​ឆាយ ប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ…

ខេត្តព្រះសីហនុ ៖ ​​កាលពី​​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​មូលដ្ឋាន​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សត្វព្រៃ​ដឹកនាំ​ដោយ​លោក ហេង គឹ​ម​ឆាយ ប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ការ​លក់ដូរ​សត្វព្រៃ​នៅ​តាម​អាហារ​ដ្ឋា​ន​មួយ​ចំនួន​រួម​មាន អាហារ​ដ្ឋា​ន ស្រី​ម៉ៅ កំពង់​ស្មាច់​, អាហារ​ដ្ឋា​ន​ណា​ណា និង​អាហារ​ដ្ឋា​ន​៣៣៣ ក្នុងស្រុក​ព្រៃ​នប់ ​ដោយ​ដកហូត​​បាន​សាច់សត្វ​ព្រៃ​មួយ​ចំនួន យក​មក​ធ្វើការ​ដុត​កំទេច​ចោល​ភ្លាម​ៗ​តាម​នី​តិ​វិធី​។

មន្ត្រី​សមត្ថកិច្ចបាន​​បាន​ឱ្យ​ដឹង​​ថា​ ​ពាក់ព័ន្ធ​នឹង​ករណី​នេះ ចំពោះ​ម្ចាស់​ទីតាំង​ពាក់​ព​ន្ធ័​នឹង​ការ​លក់ដូរ​សាច់សត្វ​ព្រៃ​នេះ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិកាជាតិ​តាម​ច្បាប់ផងដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ