ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​លួច​ម៉ូតូ ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឫស្សី​ទី​១ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ករណី​លួច​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឫស្សី​ទី​១ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ករណី​លួច​ម៉ូតូ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៦៦ កែង​ផ្លូវ​លេខ​១៤១ ភូមិ​២ សង្កាត់​អូរ​ឫស្ស​ទី​១ ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ឈ្មោះ ចាន់ ធីតា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​នុំ​បុ័ង មាន​ទីលំនៅ​ផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ សង្កាត់​ស្ទឹង​មាន​ជ​យ័ ខណ្ឌ​មាន​ជយ រាជធានី​ភ្នុំពេញ ។ ក្រោយ​ពី​សាកសួរ និង​យក​ទឹកនោម ទៅ​ធ្វើតេស្ត​រក​នូវ​សារធាតុ​ញៀន ជា​លទ្ធផល​វិជ្ជមាន (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​) ។

ជន​រង​គ្រោះ ឈ្មោះ ចាន់ សំបូ ភេទ ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​៣៦៩​ភូមិ​ដើម​ចាន់ សង្កាត់​ច្បា​អំពៅ​ទី​២ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង និង​សម្ភារ​ដកហូត​ពី​ជនសង្ស័យ​រួម​មាន ៖​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1QX9602​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ , សំបុត្រ​ផ្ញើ​ម៉ូតូ​ចំនួន​១​ដុំ​, ដែក​កឹ​ប​ចំនួន​១ (​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​) ។

បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ