ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​ផ្សារ​ដើម​គ​អត់​លុយ​បង់ថ្លៃ​ផ្ទះ​រើ​អីវ៉ាន់​ចេញ​ធ្លាក់​ពីលើ​កាំជណ្តើរ​បាត់បង់​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​អូស​រទេះ​ផ្សារ​ដើម​គម្នាក់​បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​បោក​ក្បាល​ទៅ​ក្រោយ​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​រើ​អីវ៉ាន់​ចេញពីផ្ទះ​ជួល ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១២…

រាជធានី​ភ្នំពេញ ៖ កម្មករ​អូស​រទេះ​ផ្សារ​ដើម​គម្នាក់​បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​បោក​ក្បាល​ទៅ​ក្រោយ​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​រើ​អីវ៉ាន់​ចេញពីផ្ទះ​ជួល ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១២ ក្រុម​ទី​៤៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ហើយ​បាន​ស្លាប់​បាត់បង់​ជី​វីត​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ នៅ​លើ​ដងផ្លូវ​មាត់​ប្រឡាយ​ពេល​ដែល​នាំ​គ្នា​សែង ប្រុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ជន​រង​គ្រោះ​ដែល​ធ្លាក់​ស្លាប់​នោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ សេង សាត អាយុ​៤៣​ឆ្នាំ ជា​កម្មករ​អូស​រទេះ​នៅ​ផ្សារ​ដើម​គ ស្នាក់​នៅ​បន្ទប់​B១២ ជាន់​ទី​១​កន្លែង​កើតហេតុ ខាងលើ និង​មានស្រុក​កំណើត ភូមិ​ព្រែក អំបិល ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​អត់​លុយ​បង់ថ្លៃ​ផ្ទះ​ក៏​បាន​រើ​អីវ៉ាន់​ចេញពីផ្ទះ​ជួល ខណៈ​ពេល​នោះ​ក៏​បាន​ដើរ​កាំជណ្តើ​ចុះឡើង​ដោយសារ​តែ​ជន​រង​គ្រោះ​ផឹក​ស្រវឹង​ទាំង​ព្រឹក​នៅ​ពេល​ឡើងជណ្តើរ​បាន​ប្រមាណ​២​ទៅ​៣​កាំ ក៏​បាន​ដាច់​ផ្ញា​រ​ក្រោយ​បណ្តាល​អោយ​បោក​ក្បាល​រង​របួសធ្ងន់​ហើយ​បាន​ស្លាប់​នៅ​លើ​ដងផ្លូវ​មាត់​ប្រឡាយ ខណៈ​ពេល​ដែល​រង​ចាំ​ម៉ូតូ​កង់​៣​ដឹក​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ ។

តាម​ស្ត្រី​ឈ្មោះ មូ​ម ហួយ ជា​អ្នក​បើក​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ចំនួន​៣​ខែ​មក​ហើយ ក្នុង​១​ខែ ៥៥​ដុល្លារ ។ នៅ​ខែ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​ជន​រង​គ្រោះ អត់​មាន​ប្រាក់​អោយ​ហើយ លើសប្រមាណ​កន្លះ​ខែ​មក​ហើយ​ព្រមទាំង​កន្លង​មក​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ចេះ​តែ​ប្រកាច់ និង​ផឹក​ស្រវឹង​រាល់ថ្ងៃ គាត់​ក៏​បាន​សុំ​អោយ​គាត់​រើ​អីវ៉ាន់​ចេញ ។ លុះ​នៅ​ព្រឹក​នោះ​ជន​រង​គ្រោះ​ក៏​បាន​យល់ព្រម ហើយ​បាន​រៀបចំ​រើ​អី​វាន់​ចេញ​ដោយ​ខ្លួនឯង ។

ស្ត្រី​ជា​អ្នក​មើល​ការ​បានអោយ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ សន្តិសុខ ក៏​បាន​ជួយ​ជញ្ជូន​អីវ៉ាន់​ផង​ដែរ ។ ដោយសារ​តែ​គាត់​ស្រវឹង និង​ដើរ​ចុះឡើង​ហត់នឿយ​ក៏​បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​បោក​ក្បាល ។ ភ្លាម​ៗ គាត់ និង​អ្នក​ភូមិ ព្រមទាំង​បងស្រី​របស់​គាត់​ក៏​បាន​នាំ​គ្នា​ជួយ​សែង​មក​ក្រៅ ដើម្បី​រក​ម៉ូតូ​កង់​៣​ដឹក​ទៅ​មន្ទីរពេទ្យ ដោយ​ពុំ​មាន​ន​ណា​ហ៊ាន​ដឹក​ឡើយ​ក្រោយមក​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ក៏​ដាច់ខ្យល់​ស្លាប់​ទើប​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ