ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​យ៉ាងម៉េច​នៅ​ពេល​បាត់​សោ​រថយន្ត​យីហោ​Chrysler​?

9 ឆ្នាំ មុន

ខណៈ​ពេល​លោក​អ្នក​ជួប​ឧប្បត្តិហេតុ​បាត់​សោ​រថយន្ត​យីហោ Chrysler ដើម្បី​ជា​ភាព​ងាយស្រួល​នោះ​គឺ​ត្រូវ​ច្បាស់​ថា រថយន្ត​អ្នក​ម៉ូ​ដែល​អ្វី​ស៊េរី​ឆ្នាំ​ផលិត​យ៉ាងណា ទើប​ការ​ផ្លាស់​ប្តូរ​អាច​ធ្វើ​ទៅ​បាន

ខណៈ​ពេល​លោក​អ្នក​ជួប​ឧប្បត្តិហេតុ​បាត់​សោ​រថយន្ត​យីហោ Chrysler ដើម្បី​ជា​ភាព​ងាយស្រួល​នោះ​គឺ​ត្រូវ​ច្បាស់​ថា រថយន្ត​អ្នក​ម៉ូ​ដែល​អ្វី​ស៊េរី​ឆ្នាំ​ផលិត​យ៉ាងណា ទើប​ការ​ផ្លាស់​ប្តូរ​អាច​ធ្វើ​ទៅ​បាន​ដោយ​ឥត​កង្វល់ ។ ដោយ​ផ្អែក​លើ​ម៉ូ​ដែល​ឆ្នាំ​ផលិត​លោក​អ្នក​ប្រហែលជា​អាច​តម្រូវ​ឱ្យ​មាន​ឈី​ប​តូច​មួយ​ដូច​ជា របស់​កុំព្យូទ័រ​នៅ​ក្នុង​កូនសោ​របស់​អ្នកមាន​ន័យ​ថា សោ​ថ្មី​នឹង​ចាំបាច់​ត្រូវ​ប្រើប្រាស់​កម្មវិធី​ខ្លះ​ៗ​ជាមួយនឹង​ឈី​ប​នោះ ។

ទោះជា​យ៉ាងណា នៅ​តាម​ក្រុមហ៊ុន​ចែកចាយ​បន្ត​រថយន្ត Chrysler នានា ក៏​ដូច​ជា​ជាង​សោ​ឯកទេស​ផ្សេង​ៗ​នឹង​ប្រើប្រាស់​កម្មវិធី​ពាក់ព័ន្ធ​សោ​រថយន្ត​តាម​ធម្មតា​ជា​មិន​ខាន ។

ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​ថា តើ​គួរ​ធ្វើ​យ៉ាងម៉េច​ពេល​បាត់​សោ​រថយន្ត Chrysler ៖

១-​ចូរ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ចែកចាយ​បន្ត និង​ជាង​សោ​ជំនាញ ។ ពន្យល់​ប្រាប់​ពួក​គេ​ថា អ្នក​បាន​ធ្វើ​បាត់​សោ​រថយន្ត​ហើយ គឺ​អ្នក​ត្រូវការ​ប្តូរ​ថ្មី ។

២-​សរសេរ​ពី​លេខ​សម្គាល់​របស់​រថយន្ត​អ្នក គឺ​លេខ (VIN) ។ លេខ​នេះ​ស្ថិត​នៅ​ក្នុង​ស៊ុមទ្វារ​ត្រង់​កៅអី​អ្នកបើកបរ ដែល​គេ​មាន​រៀបរាប់​ពី​ការ​ចុះ​លេខ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ទិញ​រថយន្ត​តែ​ម្តង ។

៣-​ធ្វើ​ដំណើរ​ទៅ​ក្រុមហ៊ុន​ចែកចាយ​បន្ត ឬ​ហាង​ធ្វើ​សោ ។ យក​លេខ VIN និង​ស៊េរី​ឆ្នាំ​របស់​រថយន្ត​ប្រគល់​ឱ្យ​ពួក​គេ ។ ប្រសិនជា​សោ​រថយន្ត​អ្នកមាន​ឈី​ប​ក្នុង​នោះ​ក្រុមហ៊ុន​និង​ជាង​សោ​ប្រាកដជា​អាច​កំណត់​បាន​នូវ​អ្វី​ដែល​ជា​មូលដ្ឋាន​នៅ​លើ​លេខ VIN នោះ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​សោ​ថ្មី ។ រង់ចាំ​មួយ​ខណៈ​ទម្រាំ​តែ​ជាង​ធ្វើ​សោ​ថ្មី​រួច​ហើយ ទូទាត់​សេវា​ធ្វើ​នោះ​ជូន​ពួក​គេ​ជា​ការ​ស្រេច ៕