ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង់ចាំ​តុលាការ​សម្រេច ទើប​មន្ដ្រី​នគរបាលប្រគល់​រថយន្ដ​ជូន​ម្ចាស់​ដើម មិនមែន​«​ឲ្យ​លុយ​មិន​ដល់​»​នោះ​ទេ​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ អ្នក​នាង មេ​បក្ស បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា «​ឡាន​បាត់​ម្ចាស់​រក​ឃើញ តែ​យក​វិញ​មិន​បាន​ហេតុ​អ្វី​»​? នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ អ្នក​នាង មេ​បក្ស បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា «​ឡាន​បាត់​ម្ចាស់​រក​ឃើញ តែ​យក​វិញ​មិន​បាន​ហេតុ​អ្វី​»​?

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ទូច សុធា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៩ ផ្លូវ​១០៦ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ សុំ​ប្ដឹង​ឈ្មោះ វួ​ន ម៉េ​ង​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ពី​បទ​ឆបោក (​ឆបោក​រថយន្ដ​) ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ វួ​ន ម៉េ​ង​លី នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដកហូត​បាន​វត្ថុ​តាង ជា​រថយន្ដ​របស់​ដើមបណ្ដឹង​ចំនួន​០១​គ្រឿង​ផង​ដែរ ។

ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ម្ចាស់​រថយន្ដ​ដែល​ជាដើម​បណ្ដឹង បាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ស្នើ​សុំ​រថយន្ដ​របស់​ខ្លួន ពី​មន្ដ្រី​នគរបាល ប៉ុន្ដែ​ក្នុង​នាម​ជាម​ន្ដ្រី​នគរបាល​យុត្តិធម៌ ពុំ​អាច​អនុញ្ញាត​ប្រគល់​រថយន្ដ​នោះ ជូន​ដើមបណ្ដឹង​វិញ​ភ្លាម​ៗ​បាន​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​ជា​មុន​សិន ។

ក្នុង​ន័យ​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​លើក​ឡើង​ថា មូលហេតុ​ដែល​មិន​ប្រគល់​រថយន្ដ​ជូន​ជន​រង​គ្រោះ​វិញ ដោយសារ​ឲ្យ​លុយ​មិន​ដល់ និង​ចាត់​ទុក​ថា ការ​ចោទប្រកាន់​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​មន្ដ្រី​នគរបាល​យុត្តិធម៌ ដែល​មាន​ភារកិច្ច​អនុវត្ត​ច្បាប់ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​ជា​ពិសេស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មេត្ដា​ជ្រាប និង​សូម​ចៀសវាង​ធ្វើការ​សន្និដ្ឋាន​លើ​រឿងហេតុ​ខាងលើ ដោយ​ពុំ​យល់​អំពី​ទិដ្ឋភាព​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ