ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹមឃាត់ខ្លួនអតីត​ថៅកែ​គ្រញូង​ដ៏​ល្បី​ម្នាក់​​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ កម្លាំង​អាវុធហត្ថ​ក្រុង​សៀមរាប​ និង​អាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​គ្នា​ចុះ​អនុវត្ត​​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជនឈ្មោះ ស្រេង ប្រណី ​អត​តី​ថៅកែ​ឈើ​គ្រញូង​ប្រចាំ​ទិសឧត្តរ​ពី​បទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បានប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​២៦​ មករា…

ខេត្តសៀមរាប​ ៖​ កម្លាំង​អាវុធហត្ថ​ក្រុង​សៀមរាប​ និង​អាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​គ្នា​ចុះ​អនុវត្ត​​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជនឈ្មោះ ស្រេង ប្រណី ​អត​តី​ថៅកែ​ឈើ​គ្រញូង​ប្រចាំ​ទិសឧត្តរ​ពី​បទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បានប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​២៦​ មករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច ទីរួមខេត្ត​សៀម​រាប​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៩​និង​៣០ នាទី​ព្រឹក ថ្ងៃ​ទី៣០ កញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច ភូមិ​បឹង​មាលា ឃុំ​បឹង​មាលា ស្រុក​ស្វាយ លើ ខេត្តសៀម
រាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង​សៀមរាប បាន​ចុះ​អនុវត្ត​ដីកា​​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៣៩ ចុះ ថ្ងៃ​ទី​២៩ ​កញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក
ស៊ា​ង ណា​រ៉ា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ពិរុទ្ធជន ឈ្មោះ ស្រេង ប្រណី ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-ខេត្តសៀមរាប ។​

ប្រភព​បន្ត​ថា ករណី​ឃាត់ខ្លួន​ថៅកែ​គ្រញូង​នេះ ដែល​ត្រូវ​តុលាការ​ចោទ​ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បករ​ណ៍​ដែល​អាច​ជួញដូរ​បានប្រព្រឹត្ត​នៅ​ក្រុង ខេត្តសៀម​រាប កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ទីរួមខេត្ត​សៀមរាប ។ បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ពិរុទ្ធជន​ទៅ​សាលា ដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​តាម​នីតិវិធីច្បាប់​។

ប្រភព​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ឈ្មោះ ស្រេង ប្រណី គឺជា​ថៅកែ​ឈើ​គ្រញូង​ដ៏​ធំ​ប្រចាំ​ទិសឧត្តរ បាន​ដឹក ឈើ​ទៅ​ក្រៅប្រទេស​។​ ក្រោយមក ដោយ សារ​អស់​ឈើ លោក ស្រេង ប្រណី បាន​ទៅ​សុំ​សមត្ថកិច្ច​ធ្វើ​ជា មេព្រៃ បណ្តែត ប្រចាំ​ទិសឧត្តរ ហើយ​បាន​ដើរ​ធ្វើ​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ខេត្ត​ខាងលើ ធ្វើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ឈឺក្បាល​យ៉ាង​ខ្លាំង​ផង​ដែរ​។

​ប​ច្ចុប្ប​ន្ន​ ពិរុទ្ធ ជនស្រេង ប្រណី ដែល​ជា​ថៅកែ​ឈើ ដ៏​ល្បីល្បាញ ពេញខេត្តសៀមរាប​នោះ ត្រូវ​បាន​កម្លាំង​កា​រិ​យា ល័យ​កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ខេត្ត តាម​ដេ​ការ​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​លោក ស៊ា​ង ណា​រ៉ា ចៅក្រម​ជំនុំ ជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ