ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន៤នាក់ ​ក្រោយប្រើទង្វើលើ​អ្នក​​​បង់​​រំលស់​​ម៉ូតូ​ម្នាក់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិកក្រុមហ៊ុន​អចលនទ្រព្យ LOD ចំនួន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា ឆ្នាំ២០២០…

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិកក្រុមហ៊ុន​អចលនទ្រព្យ LOD ចំនួន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា ឆ្នាំ២០២០ ដោយ​បាន​ចោទប្រកាន់​ពី​បទ«បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា» ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ​កញ្ញា នៅ​ភូមិ​កំ​ពង​បា​ស្រូវ​ខាងត្បូង ឃុំ​ជលសា ស្រុក​ជល​គី​រី ។

លោក​វរសេនីយ៍ទោ ហង្ស សុ​ជាតិ មេបញ្ជាការ​រងកងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ពី​ដំណើររឿងនៃ​ការ​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យនេះ​ថា នៅ​ថ្ងៃ​កើត​ហេតុ គឺ​វេលា​ម៉ោង​៣​និង​៣០នាទីរសៀល បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ LOD បាន​ទៅ​ទារបំណុល​ពី​កូនបំណុលឈ្មោះលាង គឹ​ម​ឈៀង អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ។ ប៉ុន្តែ​ការ​ទារប្រាក់​នោះ​ មិន​បាន​សម្រេច ព្រោះ​កូនបំណុល​គ្មាន​ប្រាក់​សង​ទាន់​ពេល​។​ ពេល​នោះ បុគ្គលិក​របស់​ក្រុមហ៊ុន​ខាងលើ បាន​រឹបអូស​យក​ម៉ូតូ​មួយ​គ្រឿង​ពី​កូនបំណុល ដោយ​បង្ខំ និង ពុំ​មានការ​ឯកភាព ពី​ភាគី​កូន​បំណុល ឬ​មានការ​ចូលរួម​របស់​តំណាង​ស្ថាប័ន​តុលាការ​នោះ​ឡើយ ។

លោកមេ​បញ្ជា​រការ​រង​កងរាជអាវុធហត្ថបាន​បញ្ជាក់​ទៀត​ថា​៖ កូនបំណុល​ឈ្មោះ លាង គឹ​ម​ឈៀង បាន​ទិញ​ម៉ូតូបង់​រំ​លោះពី​ក្រុមហ៊ុន​អចលនទ្រព្យ LOD ចំនួន​១គ្រឿង ហើយ​បាន​បង់​ប្រចាំខែ​បាន​៣​ខែ​។​ ប៉ុន្តែ​ក្រោយមក ដោយសារ​ការ​បង់ប្រាក់​មិន​ទៀងទាត់ ទើប​នៅ​ថ្ងៃ​កើតហេតុ បុគ្គលិក​របស់​ក្រុមហ៊ុន LOD បាន​សម្រេច​រឹបអូស​យក​ម៉ូតូនោះ​ត្រឡប់​មក​វិញ ដោយ​បាន​ប្រើ​មធ្យោបាយ​កាត់​ច្រ​វ៉ា​ក់ និង​ឆ្កិះ​សោ​ម៉ូតូ (​ដូច​មាន​ក្នុង​រូបភាព​វី​ដេ​អូ​) យក​ម៉ូតូ​ដោយ​បង្ខំ គ្មាន​ការ​យល់ព្រម​ពី​កូនបំណុល និង ការ​ចូលរួម​ពី​ស្ថាប័ន្ន​តុលាការ​ឡើយ ដែល​ជា​អំពើ​ខុស​ទៅ​នឹង​ច្បាប់ ។ ក្រោយ​ពី​យក​ម៉ូតូ​បាន​ពី​កូនបំណុល​ហើយ បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ LOD បាន​យក​ម៉ូតូ​នោះ​ទៅ​ផ្ញើ​នៅផ្ទះ​លោក​មេ​ភូមិ ។

លោក​ហង្ស សុ​ជាតិ បាន​បន្ថែម​ថា​៖ ដោយសារ​តែ​បែប​យ៉ាងនេះ​ហើយ ទើប កូន​បំណុល​កើតទុក្ខ​មិន​សុខចិត្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បញ្ជា​ឲ្យ​ឃាត់ខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំង ៤ នាក់ ក្នុង​នោះ​មាន​១-ហេង គង្គា អាយុ​២៨​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ LOD សាខា​ខេត្តកំពង់ឆ្នាំង រស់​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ២-ឈ្មោះ អៀន វ​ណ្ណា អាយុ ២៧ ឆ្នាំ រស់នៅ​ភូ​មិន​នៀម​ទទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ៣-ឈ្មោះ ញ៉េ​ស សារី​ន អាយុ ២១ ឆ្នាំ​រស់នៅ​ភូមិ​ពារាំង ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស និង​៤-ឈ្មោះ វ៉ែន សា​រិ​ត អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

ចំពោះ​វត្ថុ​តាង ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រួម​មាន រថយន្ដ ០១ គ្រឿង ,​ម៉ូតូ​០២ គ្រឿង ,​ទូរ​សព្ទ័​ដៃ​០៦​គ្រឿង ,​ច្រ​វ៉ា​ក់ ០២ ខ្សែ​, ពូថៅ​០១ ,​កូនសោរ​០២ និង ដែក​ទីប​១​ដើម ។

អត្ថបទសរសេរ ដោយ