ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​៣​គ្រាប់ ស្តារ​កាណុង​ក្នុង​ចំការ សមត្ថកិច្ច​ហៅ​លោក ខាន់ សុវណ្ណ មក​ធ្វើ​កិច្ចសន្យា

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ចែករំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​សកម្មភាព បុរសម្នាក់បាញ់កាំភ្លើង​ខ្លី ចំនួន​៣​គ្រាប់ ដោយ​អះអាង​ថា ជា​ការ​ស្តារ​កាណុង ក្នុង​ចំការ​តា សុវណ្ណ…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ចែករំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​សកម្មភាព បុរសម្នាក់បាញ់កាំភ្លើង​ខ្លី ចំនួន​៣​គ្រាប់ ដោយ​អះអាង​ថា ជា​ការ​ស្តារ​កាណុង ក្នុង​ចំការ​តា សុវណ្ណ បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​រួច​មក នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០២០ ម្សិលមិញ​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ដល់​ចំការ​របស់​លោក ខាន់ សុវណ្ណ ហើយ​នាំ​ខ្លួន​លោក​មក​ធ្វើ​កិច្ចសន្យា ។

សូម​ជម្រាប​ថា លោក ខាន់ សុវណ្ណ ជាម្ចាស់​កម្មវិធី live show របស់​អង្គ​ព្រោកប្រាជ្ញ ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​បាន​បន្ត​ផ្ទាល់​ នៅ​ក្នុង​វិទ្យុ​បាយ័ន តាម​រលកធាតុអាកាស FM 95 MHz ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច លោក ខាន់ សុវណ្ណ បាន​ធ្វើ​កិច្ចសន្យា​ថា ៖ «​ខ្ញុំបាទ​សូម​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា បើសិនជា​សមត្ថកិច្ច ត្រូវការ​កោះហៅ រូប​ខ្ញុំ​នៅ​ពេល​ណា រូប​ខ្ញុំបាទ​នឹង​ទៅ​ជួប​បំភ្លឺ ទៅ​តាម​ការ​ហៅ​របស់​សមត្ថកិច្ច ថ្នាក់លើ ត្រូវការ​ខ្ញុំ ។ ក្នុង​ករណី​រូប​ខ្ញុំ គេចវេស​មិន​ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ តាម​ការ​កំណត់​របស់​សមត្ថកិច្ច​ទេ​នោះ រូប​ខ្ញុំ​ព្រម​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ