ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការលើកឡើងថា 100% Tho Meet ប្រាកដជាចោល Galaxy ចូល ហង្សមាស !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនិពន្ធបទភ្លេងលោក Tho Meet ត្រូវគេស្គាល់ថា ធ្លាប់សាងស្នាដៃនៅផលិតកម្មធំៗ និងជួយឲ្យតារាជាច្រើនបានល្បី តែលោកមិនសូវបញ្ចេញមុខមាត់ទេ ។…

រាជធានីភ្នំពេញ ៖ អ្នកនិពន្ធបទភ្លេងលោក Tho Meet ត្រូវគេស្គាល់ថា ធ្លាប់សាងស្នាដៃនៅផលិតកម្មធំៗ និងជួយឲ្យតារាជាច្រើនបានល្បី តែលោកមិនសូវបញ្ចេញមុខមាត់ទេ ។ ទន្ទឹមគ្នានេះដែរ លោក Tho Meet ដែលសព្វថ្ងៃជាអ្នកនិពន្ធបទភ្លេងនៅផលិតកម្ម Galaxy ថ្មីៗនេះស្រាប់តែធ្លាយដំណឹងដ៏រសើបថា លោកកំពុងត្រៀមខ្លួនចាកចេញពីផលិតកម្មមួយនេះហើយចូលទៅជ្រកក្នុងទ្រនំថ្មីដ៏ធំ គឺ ផលិតកម្មរស្មីហង្សមាស នាពេលឆាប់ៗនេះ ។

ប្រភពពីអ្នកសិល្បៈដែលស្និទ្ធស្នាលម្នាក់បានបង្ហើបឲ្យដឹងថា លោក Tho Meet មានទំនាក់ទំនងល្អ ជាមួយមិត្តភ័ក្ដិនៅ ហង្សមាស ហើយលោកផ្ទាល់ក៏មានចំណាប់អារម្មណ៍ទៅទីនោះផងដែរ ។ តែនៅពេលនេះអ្វីៗដែលលេចឮ គឺអាចជាការពិតស្ទើរ 100 % ព្រោះលោក Tho Meet ត្រូវបានបង្ហើបឲ្យដឹងថា កំពុងតែសំងំផលិតបទចម្រៀងឲ្យតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសទៀតផង ។

ជុំវិញព័ត៌មាននេះដែរ លោក Tho Meet បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយខ្លីថា លោកមិនចង់ធ្វើការ បកស្រាយរឿងនេះទេ និងសូមឲ្យអ្នកសារព័ត៌មានរង់ចាំមើលសិនទៅ ។ គួរបញ្ជាក់ផងដែរថា លោក Tho Meet ត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយនៃការធ្វើភ្លេងឲ្យតារាល្បីៗជាច្រើនមកហើយ ខណៈកន្លងមកលោកធ្លាប់និពន្ធបទភ្លេងនៅផលិតកម្មសាន់ដេ និង ថោន មុនចូលទៅផលិតកម្ម Galaxy រយៈពេល ជិត ១ឆ្នាំនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ