ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​រត់​ចោល​កម្មករ លក់​ឡាយឡុង​សម្ភារ​យក​ប្រាក់​បើក​ឱ្យ​កម្មករ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ «​ហុង​សេន​ថេ​ក​ស្តាយ​» ស្ថិត​នៅ​ភូមិ​ព្រហូត សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ដែល​ថៅកែ​បិទទ្វារ​រត់​ចោល​មិន​ព្រម​បើក​លុយ​ថ្លៃ​ឈ្នួល​ឲ្យ​នោះ ពេល​នេះ​ត្រូវ​បាន​សម្រេច​លក់​សម្ភារ​រោងចក្រ​ឡាយឡុង​ទៅ​ឲ្យ​ក្រុមហ៊ុន T.K…

ខេត្តតាកែវ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ «​ហុង​សេន​ថេ​ក​ស្តាយ​» ស្ថិត​នៅ​ភូមិ​ព្រហូត សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ដែល​ថៅកែ​បិទទ្វារ​រត់​ចោល​មិន​ព្រម​បើក​លុយ​ថ្លៃ​ឈ្នួល​ឲ្យ​នោះ ពេល​នេះ​ត្រូវ​បាន​សម្រេច​លក់​សម្ភារ​រោងចក្រ​ឡាយឡុង​ទៅ​ឲ្យ​ក្រុមហ៊ុន T.K ដែល​មាន​លោក គឹ​ម សុភាព ជា​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​យក​លុយ​បើក​ឲ្យ​កម្មករ​ចំនួន​៩០៩​នាក់ ជា​ការ​កាត់ថ្លៃ​ឈ្នួល ។

លោក គឹ​ម សុ​ភព ដែល​ដេញថ្លៃ​លក់​សម្ភារ​រោងចក្រ​នេះ​បាន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា ដោយ​ការ​អាណិតអាសូរ​កម្មករ​ដែល​ត្រូវ​ថៅកែ​រត់​ចោល គាត់​ក៏
សម្រេច​ចិត្ត​ដេញថ្លៃ​យក​សម្ភារ​រោងចក្រ​លក់ ដើម្បី​យក​ប្រាក់​មក​បើក​ឲ្យ​កម្មករ​ទាំង​៩០៩​នាក់
នេះ ។ តម្លៃ​ដែល​គាត់​ដេញ​នោះ​មាន​ចំនួន​១៣៨.៩៩៩​ដុល្លារ​អា​មេ​រិ​ក ។

លោក ម៉ឹង វី​រិ​យ៉ា ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ដែល​លោក​មាន​វត្តមាន​​នា​ពេល​នេះ​ដែរ បាន​បដិសេធ​មិន​ធ្វើការ​បកស្រាយ​ទេ ដោយ​គ្រាន់តែ​និយាយ​ថា នេះ​ជារឿង​តំណាង​កម្មករ​និង​ក្រុមហ៊ុន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ទីរ​ការងារ​ទេ ។ ប៉ុន្តែ​ករណី​រឿង​ថៅកែ​រត់
ចោល​កម្មករ​កម្មការិនី​ដោយ​មិន​បាន​បើកប្រាក់ឈ្នួល​ឱ្យ​នេះ កើត​មាន​ឡើង​តាំងពី​ដើមខែ​កញ្ញា មក ហើយ​កម្មករ​កម្មការិនី​ក៏​បាន​តវ៉ា​ដែរ តែ​មិន​មាន​ខាង​ជំនាញ​ណា​មក​ជួយ​ដោះស្រាយ​ឱ្យ​ឡើយ ម្នាក់​ៗ​ឆ្លើយ​ដាក់​គ្នា​យក​តែ​រួចខ្លួន​ប៉ុណ្ណោះ ។

លុះ​ពេល​នេះ​មាន​ក្រុមហ៊ុន​ចេញ​មុខ​មក​ដេញថ្លៃ​យក​សម្ភារ​លក់​ឡាយឡុង​ដើម្បី​យក​ប្រាក់​បើក​ឱ្យ​កម្មករ​កម្មការិនី​ហើយ បើ​ទោះបី​ប្រាក់​បើក​មិន​គ្រប់​ចំនួន​ក៏​ដោយ ក៏​អាច​ជួយ​សម្រួល​ដល់​កម្មករ​កម្មការិនី​បាន​មួយ​គ្រា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ