ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់! មិន​ត្រឹម​បន្លំ​ធ្វើ​ប៉ូលិស​ពាក់​សក្តិ​5ទេ និង​​បង្កើត​ហ្វេស​ប៊ុក​​ក្លែង​ក្លាយ​​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​សាធារណៈ ស្តី​ពី​ជនសង្ស័យ​ម្នាក់​ដែល​បាន​ក្លែងបន្លំ​ធ្វើ​ជា​ប៉ូ​លី​ស ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​តាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត ។…

រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​សាធារណៈ ស្តី​ពី​ជនសង្ស័យ​ម្នាក់​ដែល​បាន​ក្លែងបន្លំ​ធ្វើ​ជា​ប៉ូ​លី​ស ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​តាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត ។

ជនសង្ស័យ​ឈ្មោះ ប៉ា​ង កាក់​ទិ​ការ(​សម្បត្តិ សក្ក​ដា​) ហៅ ឆាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​ក្លែងបន្លំ​ធ្វើជា​សមត្ថកិច្ច​នគរបាល​ជាតិ ត្រូវ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ដោយ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀក​បំពាក់​ជា​អាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណ​: (​ស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​២០១៩​រហូត​មក ។

តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើ​ញ​ថា មាន​ជនសង្ស័យ​ម្នាក់​បា​នប​ង្កើត​គណនី​ហ្វេ​ស​បុក​ក្លែងក្លាយ​មួយ ដែល​ដាក់​ឈ្មោះ​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​រួច​មក ក្រុមការងារ​បាន​រក​ឃើញ​ជន​ម្នាក់​នេះ មិន​ត្រឹមតែ​លួ​ចប​ង្កេ​ី​ត​ហ្វេ​ស​បុក​ក្លែងក្លាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ក្លែងបន្លំ​ខ្លួន​ធ្វើជា​​នគរបាល​ជាតិ​ទៀត​ផង ។

បន្ទាប់​ពី​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ស្រាវជ្រាវ​បាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​ក្រុម​ការងារ បាន​សហការ​ផ្តល់​ព័ត៌មាន ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ រួម​ទាំង​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖

វិទ្យុទាក់ទង​ម៉ូតូ​រ៉ូ​ឡា​ម៉ាក GP ៣៣៨​ចំនួន​៥​គ្រឿង និង​ឆ្នាំង​សាក​វិទ្យុទាក់ទង​ចំនួន​៤ ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៦​ផ្លឹ​ស​ចំនួន​១​គ្រឿង ខ្នោះដៃ​ចំនួន​៣​គូ និង​ស្រោម​ខ្នោះ​ចំនួន​១ អាវ​ឈុត​ពណ៌​អាចម៍សេះ មានឈ្មោះ វ​.​ទោ សម្បត្តិ សក្ក​ដា អត្តលេខ​៥០០៩១​ចំនួន​១​សម្រាប់ អាវ​ពណ៌​ទឹកដោះគោ មាន​ស្លាក​សម្គាល់​នគរបាល​ព្រហ្មទណ្ឌ មាន​ផ្លា​ក​ឈ្មោះ សម្បត្តិ ស​ក្ដ​ដា អត្តលេខ​១០៤៦០១​ចំនួន​២​សម្រាប់ អាវធំ​ពណ៌​ខ្មៅ​មាន​ឡូ​ហ្គោ​នគរបាល​ព្រហ្មទណ្ឌ​ចំនួន​១ អាវយឺត​ដៃខ្លី​ពណ៌​អាចម៍សេះ​មាន​សញ្ញា​ន​.​ប POLICE ចំនួន​១ អាវុធ​ខ្លី​ជ័រ​ពណ៌​ខ្មៅ​ចំនួន​១​ដើម និង​ស្រោម​អាវុធ​ខ្លី​ចំនួន​១ ដាវ​ដែក​មាន​ស្រោម​ចំនួន​១​ដើម ដំបង​ហូត​ដែក​ចំនួន​១ មួក​នគរបាល​ចំនួន​៤ ខ្សែក្រវាត់​សាំង​ទា​រ៉ុ​ង​ពណ៌​ត្រេ​អី​ុ​ចំនួន​១ ស័ក្តិ​ថ្នាក់​វរ​ស​នី​យ៍​ទោ​ចំនួន​១​គូ និង​ថ្នាក់​វរ​ស​នី​យ៍​ឯក​ចំនួន​១​គូជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ