ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man UTD រំពឹង​បាន Cavani និង​ខ្ចី​ជើង​ម្នាក់​ទៀត​ពី Real មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Metro បានឱ្យ​ដឹង​ថា​ក្រុម​បិសាច​ក្រហម Manchester United រំពឹង​ថា​នឹង​សម្រេចការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Edinson Cavani…

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Metro បានឱ្យ​ដឹង​ថា​ក្រុម​បិសាច​ក្រហម Manchester United រំពឹង​ថា​នឹង​សម្រេចការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Edinson Cavani និង​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Luka Jovic ពី​ក្រុម Real Madrid ឱ្យ​បាន​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទទ្វារ​។

កីឡាករ Edinson Cavani

Cavani បច្ចុប្បន្ន​កំពុង​គ្មាន​ក្លិប​លេង ចាប់តាំងពី​ចាក​ចេញពី Paris Saint-Germain នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល ២០១៩-២០ ហើយ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​លោក Ole Gunnar Solskjaer ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​បទ​ពិសោធន៍​ពេល​ខ្លួន របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន​។

កីឡាករ Luka Jovic

ទន្ទឹម​នឹង​នេះ​ដែរ ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ែ​ប Luka Jovic ដែល​ទើបតែ​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ Real Madrid វិញ​កាលពី​រដូវ​កាល​មុន ក្រោយ​ឱ្យទៅ​កាន់​ក្លិប​អា​ល្លឺ​ម៉​ង់ Eintracht Frankfurt ខ្ចី​ជើង​នោះ ក៏​កំពុង​ចង់​ចាក​ចេញពី​ទឹកដី Santiago Bernabeu ផង​ដែរ បន្ទាប់​ពី​រូបគេ​មិន​ក្លាយជា​ជម្រើស​របស់​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Zinedine Zidane​។

សូម​បញ្ជាក់​ថា ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ប្រទេស​អង់គ្លេស នឹង​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ខែតុលា​ខាង​មុខ​នេះ បន្ទាប់​ពី​បើក​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែកក្កដា​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ