ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ក្លិប​រាត្រីឃាត់​ខ្លួន​​ទាំង​ប្រុស ទាំង​ស្រី​ជិត​៤០០​នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ប្រមាណ​៣៨១​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ក្នុង​ភោជនីយដ្ឋាន​ខារ៉ាអូខេ​យីហោ​ស៊ី​នខា​យ​មែន មួយ​កន្លែង​ជា​កម្មសិទ្ធិ​ថៅកែ​ជនជាតិ​ចិន ។ សកម្មភាព​ឆ្មក់​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១២​និង​៤៥​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកញ្ញា…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ប្រមាណ​៣៨១​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ក្នុង​ភោជនីយដ្ឋាន​ខារ៉ាអូខេ​យីហោ​ស៊ី​នខា​យ​មែន មួយ​កន្លែង​ជា​កម្មសិទ្ធិ​ថៅកែ​ជនជាតិ​ចិន ។

សកម្មភាព​ឆ្មក់​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១២​និង​៤៥​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ។ ទីតាំង​ស្ថិត​នៅ​ក្រុម​១៧ ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​ស៊ី​នខា​យ​មែន ជា​កម្មសិទ្ធិ​របស់​ឈ្មោះ BAO FANGZE ជនជាតិ​ចិន ។ ក្នុង​នោះ​ក្រុម​សមត្ថកិច្ច​បាន​ឆែកឆេរ និង​ចាប់​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣៨១​នាក់ ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ធ្វើការ​ឆែកឆេរ​នៅ​ជាន់​ទី​១ និង​ជាន់​ទី​២ ដែល​មាន​បន្ទប់​ចំនួន​២២ ឃាត់ខ្លួន​មនុស្ស​២៤៥​នាក់ ប្រុស​១៥៧​នាក់ និង​ស្រី​៨៨​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ប្រុស​ស្រី​២​នាក់ ។ ជា​លទ្ធផល​រក​ឃើញ​អាវុធ​ខ្លី​ចំនួន​២​ដើម ម៉ាក​សាសតា​វ៉ា មាន​គ្រាប់​ចំនួន​៨ ម៉ាក​សូ​រ៉ា​គី មាន​គ្រាប់​ចំនួន​៦ ។

ដោយឡែក​ក្លិប​កម្សាន្ត​នៅ​ជាន់​ទី​៣ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២១​នាក់ ប្រុស​ចំនួន​៨២​នាក់ ស្រី​ចំនួន​៣៩​នាក់ ។ ចំណែក​បន្ទប់​ស្នាក់​នៅ​ជាន់​ទី​៤ ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥​នាក់ ប្រុស​១០​នាក់ ស្រី​៥​នាក់ ។

សរុប​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣៨១​នាក់ និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួន​ធំ (​មិន​ទាន់​ថ្លឹង​និង​ត្រួតពិនិត្យ​) ។ ទោះបីជា​បែប​ណា ប្រតិបត្តិការ​នេះ​ក៏​បាន​បង្ក្រាប​ទីតាំង​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ដ៏​ធំ​ផង​ដែរ ។

ជនជាតិ​ចិន​ទាំងនេះ ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី សាកសួរ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ