ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា តារា​សិច​ស៊ី​ព្រួយ​រឿង​មួយ ខណៈ​អាយុ​កាន់តែ​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​រហូត​មក​ទល់​ពេល​នេះ​ពេជ្រ អា​វី​ហ្សា មិន​ទាន់​បង្ហាញ​ម្ចាស់​ស្នេហ៍​ថ្មី​ទេ បន្ទាប់​ពី​បរាជ័យ​គ្រា​មុន​នោះ​មក ។ ចំពោះ​រូប​សម្រស់​វិញ នៅ​តែ​មាន​អ្នក​លាន់មាត់​សរសើរ​ថា «​ស្អាត​គួរ​ឲ្យ​ក្នាញ់ ពិសេស​ដើមទ្រូង​ស​ទ្រលុកទ្រលន់…

រាជធានី​ភ្នំពេញ ៖​រហូត​មក​ទល់​ពេល​នេះ​ពេជ្រ អា​វី​ហ្សា មិន​ទាន់​បង្ហាញ​ម្ចាស់​ស្នេហ៍​ថ្មី​ទេ បន្ទាប់​ពី​បរាជ័យ​គ្រា​មុន​នោះ​មក ។ ចំពោះ​រូប​សម្រស់​វិញ នៅ​តែ​មាន​អ្នក​លាន់មាត់​សរសើរ​ថា «​ស្អាត​គួរ​ឲ្យ​ក្នាញ់ ពិសេស​ដើមទ្រូង​ស​ទ្រលុកទ្រលន់ » ។

តារា​សម្តែង​កញ្ញា​ពេជ្រ អា​វី​ហ្សា បើ​ទោះជា​ស្ងាត់​ការងារ​សិល្បៈ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​បង្ហាញ​សកម្មភាព​យ៉ាង​សកម្ម​តាម​អ៊ីន​ធើ​រ​ណេ​ត ។ ថ្មី​ៗ​កន្លង​មកនេះ​នាង​បាន​បង្អួត​សម្រស់​ល្វែង​ក្រោម​យ៉ាង​សិច​ស៊ី ។ ការ​បង្ហាញ​នេះ​នៅ​ពេល​ចុះ​ហែល​ទឹក​លេង ក្នុង​កម្មវិធី​ដើរ​កម្សាន្ត​នៅ​ឯនាយ​សមុទ្រ ក្រោយ​ពី​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។

ស្រស់​ស្អាត តែ​ពេជ្រ អា​វី​ហ្សា នៅ​មិន​ទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​ទេ ក្រោយ​បរាជ័យ​ស្នេហ៍​កាលពី​ពេល​មុន​នោះ ។ បើ​និយាយ​ពី​អាយុ​វិញ ពេជ្រ អា​វី​ហ្សា ក៏​មាន​តួលេខ​ច្រើន​គួរសម។

ពេជ្រ អា​វី​ហ្សា ជាតា​រា​ស្រី​ម្នាក់​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង ទាំង​លើ​បណ្តាញ​សង្គម និង​ក្នុង​វិស័យ​សិល្បៈ ។ ជា​ញឹកញាប់​នាង​តែងតែ​ថត​បញ្ចេញ​ស្រស់​ដើមទ្រូង​សាច់​ទ្រលុកទ្រលន់​យ៉ាង​សិច​ស៊ី​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ីន​ស្ត្រា​ក្រាម ។ បើ​ទោះជា​នាង​និយម​ភាព​សិច​ស៊ី​មែន តែ​តារា​រលក​ក្រោយ​ក៏​មិន​អន់​ដែរ ដោយ​តម្រូវ​ឲ្យ​នាង​រិះរក​អ្វី​ដែល​ថ្មី​មក​ប្រជែង​រក្សា​ប្រជា​ប្រិយភាព ។

ពេជ្រ អា​វី​ហ្សា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​នាង​ខ្ញុំ​ក៏​មានការ​ព្រួយបារម្ភ​រឿង ជ្រើស​រើស​គូ​អនាគត​ដែរ​ស្រប​ពេល​ដែល​អាយុ​របស់​នាង​ខ្ញុំ​ក៏​កាន់តែ​ច្រើន​ឡើង ប៉ុន្តែ​ការ​ធ្លាប់​បើក​ចិត្ត​មើលទៅ​លើ​បុរស​ណាមួយ​វិញ​ម្តងទៀត​ហាក់​មិន​ត្រូវចិត្ត​ដែល​ខ្លះ​មាន​និស្ស័យ​មិន​ត្រូវ​គ្នា​។

ម្ល៉ោះហើយ​ពេល​ខ្លះ​ក៏​គិត​ថា​បុរស​ណា​ទៅ​ជា​គូ​នាង​ខ្ញុំ ដើម្បី​បាន​មើលថែ​គ្នា ហើយ​បាន​ដឹក​ដៃ​គ្នា​រៀប​ការ ជូន​ឪពុក​ម្តាយ​សប្បាយចិត្ត​។ ការ​ពិត​នាង​ខ្ញុំ​មិន​រើស​គូ​អ្វី​ខ្លាំង​ពេក​នោះ​ទេ សុំ​តែ​ជា​មនុស្ស​ត្រឹមត្រូវ ហើយ​ល្អ​ដាក់​គ្រួសារ​ទាំង​សងខាង នោះ​ហើយ​ជា​អ្វី​ដែល​នាង​ខ្ញុំ​ចង់បាន គ្រប់គ្រាន់​ហើយ »​។

សិច​ស៊ី​តែ​កាយ​ប៉ុណ្ណោះ តែ​ពេជ្រ អា​វី​ហ្សា មិន​បណ្តោយ​ចិត្ត​ពាក់​ព័​ន្ឋ​ជាមួយ​ប្រុស​ណា​ដោយ​ងាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ