ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ថ្មី​ខែ​ថ្មីរាសីល្អ ឆ្លូវ មមែ វក ច រកា លាភ​លុយ​ឡើង​ហៀរ​ដៃ​ហើយ

3 ឆ្នាំ មុន

ថា​ចំ​ប៉ាច់​តែ​ម្តង ! កំពូល​ហោរ​ចិន​សែ​ដ៏​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃស្អែក​ជា​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ដើមខែ​ថ្មី ខែតុលា មហា​ឆ្នាំ​ទាំង​៥ ឆ្លូវ…

ថា​ចំ​ប៉ាច់​តែ​ម្តង ! កំពូល​ហោរ​ចិន​សែ​ដ៏​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃស្អែក​ជា​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ដើមខែ​ថ្មី ខែតុលា មហា​ឆ្នាំ​ទាំង​៥ ឆ្លូវ មមែ វក ច រកា ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់ មាន​លាភ មាន​លុយ​ហូរ​ចូល​មក​គ្រប់​ទិស​ទី ។ បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​ខែ​ចាស់ គ្រាន់តែ​ចូល​មក​ដល់​ខែ​ថ្មី​លេខ​លាភ​ហេង​៥៥៥៥៥​នេះ​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះកាច​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​ឱ្យ​អន្តរធាន​ទៅ​ហោង ហើយ​នាំ​មក​តែ​លាភ​សំណាង លុយ​ធំ​ហូរ​ចូល​ជុំ​ទិស និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា​ចាប់ពី​ថ្ងៃស្អែក​នេះ​តរៀង​ទៅ ។ ដើម្បី​លើករាសី​កែប្រែ​ខ្សែជីវិត​ឱ្យ​ត្រចះត្រចង់​ដូច​ការ​ទស្សន៍​ទាយ​សូម​លោក​អ្នក​ប្រញាប់​បញ្ជូន​សារ​ចេញ​ឥឡូវនេះ​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំឆ្លូវ ស្តេច​គោ​ព្រះឥន្ទ្រ​មាន​លាភ​ធំ រាសី​ឡើង​ខ្ពស់ត្រដែត សម្បូរ​លុយ​ចាយ​ណែន​ៗ​ផ្ទះ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមា ពណ៌​នាំ​សំណាង ពណ៌​លឿង និង​សម្រេច​រាល់​ការងារ​ទាំងឡាយ​គួរ​ឱ្យ​មោទនភាព ។ មាន​ង៉ូ​វ​ហេ​ង​​ខ្លាំង លាភ​ចូល​មក​ជុំ​ទិស​នៅ​ក្នុង​ថ្ងៃ​ថ្មី​ខែ​ថ្មី​ស្អែក​នេះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុមរមនា​គ្រប់​វេលា ។

ឆ្នាំមមែ កំពូល​ពពែ​មាន​ឫទ្ធិ​អំណាច នៅ​ក្នុង​ថ្ងៃ​ថ្មី​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ក្រហម ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ វក ស្តេច​ស្វា​នាំ​លាភ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​​ច្រើន មានទ្រព្យ​មហាសាល​ប្រចាំជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ប្រសើរ​ណាស់ ។

ឆ្នាំច សុនខ​សេដ្ឋី មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ក្នុង​ថ្ងៃ​ថ្មី​ខែ​ថ្មី​ស្អែក​នេះ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ទឹកក្រូច ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ សំណាង​ខ្ពស់ មានទ្រព្យ​ចូល​មក​ឯង​ៗ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​​ឋានៈ​ខ្ពង់ខ្ពស់​ផង ។ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។ ឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែ​ល​ល្ហែម​រកគ្នា​ជា​និច្ច ចំណែក​អ្នក​មិន​ទាន់​មាន​គូគ្រង ក៏​ដល់​ពេល​ដល់​វេលា​ទ្រព្យ​រស់​នោះ​ចូល​មក​រួម​ជីវិត​ផង​ដែរ ។

ឆ្នាំរកា មាន់​មាស​មាន​សីល ទេវតា​ថែរក្សា នៅ​ក្នុង​ថ្ងៃ​ថ្មី​ស្អែក​នេះ​ជា​ថ្ងៃ​នាំ​សិរី​សួស្តី​នាំ​លាភ​សំណាង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ជិត ។ អ្នក​​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ទឹកក្រូច ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ