ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ដែល​អ្នក​ចាត់ចែង​ក្រុម BTS ប្រើ​ស្រ​ដៀង​នឹង​យុទ្ធសាស្ត្រ​មហាសេដ្ឋី Jeff Bezos

3 ឆ្នាំ មុន

លោក បាង ស៊ី​ហ្យ៊ុ​គ (Bang Si-Hyuk) ត្រូវ​បាន​ស្គាល់​ជា​អ្នក​ចាត់ចែង​ក្រុម​កូរ៉េ BTS តាំងពី​លោក​បាន​ជួយ​បង្កើត​ក្រុម​នេះ​នៅ​ឆ្នាំ ២០១៣ ។…

លោក បាង ស៊ី​ហ្យ៊ុ​គ (Bang Si-Hyuk) ត្រូវ​បាន​ស្គាល់​ជា​អ្នក​ចាត់ចែង​ក្រុម​កូរ៉េ BTS តាំងពី​លោក​បាន​ជួយ​បង្កើត​ក្រុម​នេះ​នៅ​ឆ្នាំ ២០១៣ ។ កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក ក្រុមហ៊ុន Big Hit Entertainment របស់​លោក​បាន​ដាក់​ភាគហ៊ុន​លក់​លើ​ទីផ្សារ​ភាគហ៊ុន​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សរុប​មាន​តម្លៃ​ប្រមាណ ៤.១​ប៊ី​លាន​ដុល្លារ និង​បាន​ធ្វើ​ឲ្យ​លោក បាង ដែល​ជានា​យក​ប្រតិបត្តិ​ក្លាយជា​មហាសេដ្ឋី​ផង​ដែរ ។

ហើយ​កត្តា​ចំបង​ដែល​នាំ​យក​ភាព​ជោគជ័យ​ទៅ​ឲ្យ BTS គឺ​ការ​ស្តាប់​អ្នកគាំទ្រ ដែល​វា​ជា​ទស្សនៈ​មួយ​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់ Amazon ជឿជាក់​ដូច​គ្នា ។

លោក បាង បាន​និយាយ​តាំងពី​ឆ្នាំ ២០១៩ មក​ថា «​ខ្ញុំ​មិន​អាន​សៀវភៅ​របស់​អ្នកដឹកនាំ​អាជីវកម្ម ឬ​នាយក​ប្រតិបត្តិ​ច្រើន​ទេ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ខ្ញុំ​បាន​អាន​ពី​អ្វី​ដែល​ទាក់ទិន​នឹង​លោក ជេ​ហ្វ បេ​សូ​ស​ដែល​លោក​បាន​វក់វី​ជាមួយនឹង​អតិថិជន​របស់​លោក ។ ពួក​យើង​តែងតែ​ផ្តោត​ស្មារតី​ទៅ​លើ​ផលិតផល និង​អ្នកគាំទ្រ​» ។

លោក បេ​សូ​ស ធ្លាប់​បាន​ចែករំលែក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ Amazon ជោគជ័យ​យ៉ាង​ខ្លាំង​នេះ គឺ​មក​ពី​ការ​វក់វី​នឹង​អតិថិជន ។ គោលការណ៍​ដឹកនាំ​ដំបូង​របស់ Amazon គឺ​ការ​ព្យាយាម​ទទួល និង​រក្សា​ជំនឿ​ចិត្ត​របស់​អតិថិជន ។

សម្រាប់​លោក បាង អតិថិជន​របស់​លោក គឺ​អ្នកគាំទ្រ BTS រាប់​លាន​នាក់ ។ លោក​ធ្លាប់​បាន​ប្រាប់​ដល់ Time នៅ​ឆ្នាំ​មុន​ថា «​អ្នកគាំទ្រ​ចម្រៀង K-Pop មាន​ឥទ្ធិពល​ណាស់ ។ ពួក​គេ​នឹង​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ ទោះជា​អ្នក​មិន​ព្យាយាម​ផ្តល់​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន​ច្រើន​ពិតមែន​ក្តី ។ ពួក​យើង​មិន​ធ្វើ​ការងារ​របស់​ពួក​យើង​ទេ​ប្រសិនបើ​ពួក​យើង​មិន​ទុក​ពេល​ដើម្បី​ស្តាប់​អ្នកគាំទ្រ​» ។

លើស​ពី​នេះ​ទៅ​ទៀត​លោក​បាន​ប្រាប់​មក​ថា អ្នកគាំទ្រ K-Pop Idol ចង់​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​តារា​របស់​ពួក​គេ ។ ដោយហេតុ​ដូចនេះ​ទើប​ការ​ធ្វើការ​ជាមួយ​អ្នកគាំទ្រ​របស់ BTS គឺជា​សេវាកម្ម​ធំ​មួយ​ដែល Big Hit ផ្តល់​ជូន ។ ឧទាហរណ៍​ដូច​ជា Big Hit បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា Weverse សម្រាប់​អ្នក​គាំ​ត្រ K-Pop និង BTS ដើម្បី​ទំនាក់ទំនង​គ្នា និង​ទិញ​ផលិតផល​ទាក់ទិន​នឹង K-Pop ជុំវិញ​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ