ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​ក្រុម​ចោរ​! ម្នាក់​ធាក់​ផ្តួល​ម៉ូតូ ម្នាក់​ទៀត​កាន់ដំបង​ចុះ​បម្រុង​វាយ រួច​ប្លន់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្រុម​ចោរ​៣​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជិះ​តាម​ដងផ្លូវ រួច​យក​ម៉ូតូ​ជិះ​គេចខ្លួន តែ​មិន​បាន​សម្រេច​ឡើយ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួន​បាន​២​នាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ នៅ​ថ្ងៃ​ទី​២៨…

ខេត្តកណ្ដាល ៖ ក្រុម​ចោរ​៣​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជិះ​តាម​ដងផ្លូវ រួច​យក​ម៉ូតូ​ជិះ​គេចខ្លួន តែ​មិន​បាន​សម្រេច​ឡើយ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួន​បាន​២​នាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង​។

បើ​តាម​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ុន សុ​ភ័​ក្ត​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មួយ (​វិស្វករ​វាស់វែង​ផ្នែក​អគ្គិសនី​)​។

ចំណែក​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់ គឺ​ទី​១-​ឈ្មោះ ហង្ស សុខ​នី ហៅ​ប៊ុ​ច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ​ជាងភ្លើង ទី​២-​ឈ្មោះ ឆាយ សុភា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស និង​ទី​៣-​ឈ្មោះ សំ​អន ភេទ​ប្រុស មាន​ទីលំនៅ​ខេត្ត ព្រៃវែង (​គេចខ្លួន​)​។ ដោយឡែក​វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ តាកែវ 1V-2527 និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដោយ​ជនសង្ស័យ​ឈ្មោះ ឆាយ សុភា ជា​អ្នក​បើក​, ឈ្មោះ ហង្ស សុខ​នី ជា​អ្នក​ជិះ​កណ្តាល និង​ឈ្មោះ សំ​អូន ជា​អ្នក​ជិះ​ខាងក្រោយ ដោយ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​របស់​ឈ្មោះ ហង្ស សុខ​នី ឆ្ពោះ​មក​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៣ ដើម្បី​ធ្វើ​សកម្មភាព​លួច ។

ប្រ​ភះ​ព​ដដែល​បន្ត​ថា លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ភ្លាម​ៗ​នោះ​ជនសង្ស័យ​ឈ្មោះ ឆាយ សុភា បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល រួច​ជនសង្ស័យ​ឈ្មោះ សំ​អន ដែល​ជិះ​ពីក្រោយ​កាន់ដំបង រួច​ចុះ​ពីលើ​ម៉ូតូ​បម្រុង​វាយ​ជន​រង​គ្រោះ រួច​បាន​លើកយក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន តែ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ប្រជាពលរដ្ឋ​បានឮ​ក៏ ដេញ​តាម​ជនសង្ស័យ​ពីក្រោយ និង​ធ្វើការ​ពួនស្ទាក់​ដើម្បី​ជាប់​។ ដោយ​ឃើញ​ដូច​នោះ ជនសង្ស័យ​ភ័យ​ពេក ក៏​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់​ចូល​ព្រៃ​ដើម្បី​គេចខ្លួន​តែ​ម្តង ប៉ុន្តែ​ក៏​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច តាម​រុករក​រហូត​តាម​ចាប់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​ឃុំ​គោក​ត្រប់​។ ដោយឡែក ជនសង្ស័យ​ឈ្មោះ សំ​អន បាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​គេចខ្លួន​បាត់​ទៅ​ហើយ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​តែ​ស៊ើបអង្កេត និង​បន្ត​ចាត់ការ​ស្វែងរក​ចាប់​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​រូប​នោះ មក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ