ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor ចាប់ផ្តើមហ្វឹក​​ហាត់​ត្រៀម​ជួប​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន Pacquiao (វីដេអូ​)

3 ឆ្នាំ មុន

អន្តរជាតិ ៖ អ្នក​ប្រដាល់​គុន​ចម្រុះ MMA ជនជាតិ​អៀង​ឡង់ Conor McGregor បាន​ចាប់ផ្តើម​ហ្វឹកហាត់​ប្រដាល់សកល ដើម្បី​ត្រៀម​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ស្តេច​ប្រដាល់​អាស៊ី​ជនជាតិ​ហ្វី​លី​ពិន Manny…

អន្តរជាតិ ៖ អ្នក​ប្រដាល់​គុន​ចម្រុះ MMA ជនជាតិ​អៀង​ឡង់ Conor McGregor បាន​ចាប់ផ្តើម​ហ្វឹកហាត់​ប្រដាល់សកល ដើម្បី​ត្រៀម​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ស្តេច​ប្រដាល់​អាស៊ី​ជនជាតិ​ហ្វី​លី​ពិន Manny Pacquiao បើ​ទោះបីជា​ត្រូវ​អ្នកវិភាគ និង​កីឡាករ​ប្រដាល់​ជា​ច្រើន​បាន​លើក​ឡើង​ថា រូបគេ​គ្មាន​សមត្ថភាព​អាច​យកឈ្នះ​ការ​ប្រកួត​នេះ យ៉ាងណា​ក៏​ដោយ​។

ការ​ប្រកួត​រវាង McGregor និង Floyd Mayweather

ក្រុមការងារ​របស់​កីឡាករ​ទាំង​២ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ទាំង McGregor និង Pacquiao បច្ចុប្បន្ន​កំពុង​ពិភាក្សា​គ្នា​អំពី​ដំណើរការ​រៀបចំ​ការ​ប្រកួត​នេះ ដែល​នឹង​អាច​ធ្វើ​ឡើង​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា នៅ​ឆ្នាំ​ក្រោយ​។

ការ​ប្រកួត​រវាង Pacquiao និង Floyd Mayweather

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ McGregor ដែល​មាន​វ័យ ៣២​ឆ្នាំ​បាន​ចែកចាយ​រូបភាព​ហ្វឹកហាត់​បែប​ប្រដាល់សកល​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ ដែល​កំពុង​ទន្ទឹងរង់ចាំ​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​។

សូម​បញ្ជាក់​ថា​ទាំង McGregor និង Pacquiao សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ និង​កក្រើក​ពិភព​ប្រដាល់សកល​ជាមួយនឹង​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ហើយ​ក៏​ទទួល​រង​បរាជ័យ​ដូច​គ្នា​ផង​ដែរ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ