ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​អ្វី​ដែល​សហគ្រិន​មិន​គួរ​ធ្វើ​នៅ​ពេល​ដែល​អតិថិជន​បដិសេធ

3 ឆ្នាំ មុន

ក្នុង​នាម​ជា​អាជីវករ អ្នក​ប្រហែលជា​ត្រូវ​ឆ្លងកាត់​ការ​បដិសេធ​ពី​អតិថិជន ឬ​ដៃគូ​អាជីវកម្ម​ដទៃ​ជា​ច្រើន​រូប​មុន​នឹង​អាច​សម្រេច​បាន​អ្វីមួយ ។ ភាព​ជោគជ័យ​របស់​អាជីវកម្ម​របស់​អ្នក​ពឹងផ្អែក​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បំពេញតម្រូវការ និង​ឆ្លងកាត់​ការ​បដិសេធ ។ អតិថិជន​របស់​អ្នក​អាច​មាន​មូលហេតុ​ជា​ច្រើន​ដែល​បដិសេធ​នឹង​អ្នកផង​ដែរ ដូច​ព្រោះតែ​ពេលវេលា និង​ការ​ព្រួយបារម្ភ​ផ្សេង​ៗ​ជាដើម…

ក្នុង​នាម​ជា​អាជីវករ អ្នក​ប្រហែលជា​ត្រូវ​ឆ្លងកាត់​ការ​បដិសេធ​ពី​អតិថិជន ឬ​ដៃគូ​អាជីវកម្ម​ដទៃ​ជា​ច្រើន​រូប​មុន​នឹង​អាច​សម្រេច​បាន​អ្វីមួយ ។ ភាព​ជោគជ័យ​របស់​អាជីវកម្ម​របស់​អ្នក​ពឹងផ្អែក​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បំពេញតម្រូវការ និង​ឆ្លងកាត់​ការ​បដិសេធ ។ អតិថិជន​របស់​អ្នក​អាច​មាន​មូលហេតុ​ជា​ច្រើន​ដែល​បដិសេធ​នឹង​អ្នកផង​ដែរ ដូច​ព្រោះតែ​ពេលវេលា និង​ការ​ព្រួយបារម្ភ​ផ្សេង​ៗ​ជាដើម ។

ដូច្នេះ​អាជីវករ​ត្រូវ​តែ​ចាត់​ទុក​ថា​ការ​បដិសេធ គឺជា​ឱកាស​ក្នុង​ការ​យល់​ដឹង​បន្ថែម​ពី​តម្លៃ​នៃ​អ្វី​ដែល​អ្នក​កំពុង​ចង់​លក់ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​មិន​ត្រូវធ្វើ​គឺ​ប្រើ​ការ​ភ័យ​ខ្លាច ឬ​ភាព​អៀនខ្មាស់​ដើម្បី​លក់​ឡើយ​ព្រោះតែ​មូលហេតុ​ខាងក្រោម ។

១. វា​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​អតិថិជន
ជំនឿ​ទុកចិត្ត​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង មនុស្ស ។ ពេល​ដែល​អ្នក​ប្រើ​យុទ្ធសាស្ត្រ​ខាងលើ​ដើម្បី​លក់​ផលិតផល ឬ​សេវា​របស់​អ្នក អ្នក​ប្រៀប​ដូច​ជា​បង្ខំ​ឲ្យ​ពួក​គេ​ទិញ​ព្រោះ​ការ​ឆ្លើយ​តប​តាម​អារម្មណ៍​របស់​ពួក​គេ​គឺ​មិនមែន​កើត​មាន​ឡើង ព្រោះ​ពួក​គេ​ត្រូវការ​ផលិតផល​ឬ​សេវា​របស់​អ្នក​ទេ ។ អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ជ្រើសរើស​អ្នក​ដោយ​ខ្លួនឯង​វិញ ។

២. អតិថិជន​មិន​ចែករំលែក​ពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ជាមួយ​អ្នក​ដទៃ​ទេ
ពេល​ដែល​អ្នក​ប្រើ​យុទ្ធសាស្ត្រ​ខាងលើ​ដើម្បី​លក់ អតិថិជន​របស់​អ្នក​មិន​អាច​ជួយ​ផ្សព្វផ្សាយ​ពី​អ្នក​ប្រាប់​មនុស្ស​ដែល​ពួក​គេ​ស្គាល់​ទេ ។ អ្នក​ត្រូវ​ដឹង​ថា ក្នុង​ពិភព​អាជីវកម្ម ពាក្យ ត ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ។

៣. វា​ធ្វើ​ឲ្យ​អតិថិជន​អ្នក​បាត់បង់​ចំណាប់អារម្មណ៍
មនុស្ស​មួយ​ចំនួន​ទៀត​អាច​នឹង​មើលឃើញ​តម្លៃ​នៃ​អ្វី​ដែល​អ្នក​កំពុង​តែ​លក់ តែ​បាត់បង់​ចំណាប់អារម្មណ៍​ទៅ​វិញ​ព្រោះតែ​យុទ្ធសាស្ត្រ​លក់​របស់​អ្នក​ព្រោះ​អ្នក​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពួក​គេ ។ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជៀសវាង​អ្នក​ទាំងស្រុង និង​ថែម​ទាំង​ប្រាប់​ទៅ​មិត្តភក្តិ និង​បងប្អូន​ពី​អាជីវកម្ម​របស់​អ្នកផង​ដែរ ។

អ្នក​គួរតែ​ព្យាយាម​យល់​បន្ថែម​ពី​ឧបសគ្គ​ដែល​រាំងស្ទះ​ការ​លក់​របស់​អ្នក ដូច​ជា​បញ្ហា​លុយ ពេលវេលា ស្ថាន​ការ ឬ​ការ​ប្តេជ្ញា​ជាដើម ។ ប្រសិនបើ​អ្នក​អាច​ជួយ​សម្រួល​ដល់​ពួក​គេ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ធ្វើការ​សម្រេច​ចិត្តបាន​នោះ អ្នក​គួរតែ​ជួយ ។ តែ​ប្រសិនបើ​វា​ជា​អ្វី​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ទេ អ្នក​អាច​បញ្ចប់​ដោយ​វិជ្ជមាន​ដោយ​ជំរុញ​ពួក​គេ​ឲ្យ​មក​រក​អ្នក​វិញ​ប្រសិនបើ​ពួក​គេ​បាន​សម្រេចចិត្ត​ទិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ