ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​អាយុកាល​ជាង​២០០​ឆ្នាំ អ្នក​ភូមិ​មាន​ជំនឿ​ជឿជាក់​នូវ​បារមី​ស័ក្ដិសិទ្ធិ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដើមឈើ​១​ដើម​មាន​ទំហំ​ធំ ហើយ​ខ្ពស់សន្លឹម មាន​អាយុកាល​ប្រហែល​ជាង​២០០​ឆ្នាំ​មក​ហើយ ដែល​បាន​ដុះ​នៅ​លើ​ដី​ឡូ​តិ៍​១​កន្លែង​ជាប់​ថ្នល់ជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ ដើមឈើ​១​ដើម​មាន​ទំហំ​ធំ ហើយ​ខ្ពស់សន្លឹម មាន​អាយុកាល​ប្រហែល​ជាង​២០០​ឆ្នាំ​មក​ហើយ ដែល​បាន​ដុះ​នៅ​លើ​ដី​ឡូ​តិ៍​១​កន្លែង​ជាប់​ថ្នល់ជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​មាន​ជំនឿ​ជឿជាក់​នូវ​ទសបារមី​ពូកែ​ស័ក្ដិសិទ្ធិ ហើយ​តែងតែ​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​ប្រារព្ធ​ធ្វើ​បុណ្យឧទ្ទិសកុសល​បួងសួង​សូម​សេចក្តីសុខ​សប្បាយ​​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ក្នុង​១​ឆ្នាំ​ម្តង​។

បើ​តាម​បងស្រី​ម្ចាស់​ដី​ឈ្មោះ ប៉ែន ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ដើម​ត្រាំ​ង​១​ដើម​នេះ​ថា បើ​តាម​រយៈ​ការ​ឱ្យ​ដឹង​ត​ៗ​គ្នា​ពី​ឪពុក​គាត់​មក ដើម​ត្រាំ​ង​នេះ​ដុះ​ដោយ​ខ្លួនឯង​គ្មាន​អ្នក​ណា​ដាំ​ទេ ហើយ​ពេល​ឪពុក​គាត់​មាន​អាយុ​ប្រហែល​១០​ឆ្នាំ​ឃើញ​ដើម​ត្រាំ​ង​នេះ ទំហំ​ធំ​ជាង​ភ្លៅ ឱប​ស្ទើរ​មិន​ជុំ​។ តែ​ឥឡូវនេះ ឪពុក​របស់​គាត់​បាន​ចែក​ឋាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ បើ​គិត​មក​ដល់​ឆ្នាំ​២០២០​នេះ ឪពុក​គាត់​មាន​អាយុ​៩២​ឆ្នាំ​។

បងស្រី​បន្ត​ថា ដើម​ត្រាំ​ង​នេះ ក្រោម​ការ​មើលថែ​ទាំ​របស់​គ្រួសារ​បងស្រី​ត​ៗ​គ្នា​តាំងពី​ជីដូន​ជីតា​មក គឺ​មាន​ដើម និង​ស្លឹក​លូតលាស់​ស្រស់បំព្រង​ល្អ​ណាស់ ហើយ​បើ​គិត​រហូត​មក​ដល់​សព្វថ្ងៃ ដើម​ត្រាំ​ង​១​ដើម​នេះ មាន​កម្ពស់​ប្រហែល​៥០​ម៉ែត្រ បើ​ផ្នែក​គល់​ខាងក្រោម​វិញ​ទោះបី​មនុស្ស​ជាង​១០​នាក់​ក៏​ឱប​មិន​ជុំ​ដែរ និង​មាន​អាយុកាល​ប្រហែល​ជាង​២០០​ឆ្នាំ​មក​ហើយ​។​ប៉ុន្តែ​បច្ចុប្បន្ន​ដើម​ត្រាំ​ង​នេះ វា​មិនសូវ​លូតលាស់​ល្អ​ដូច​ពី​មុន​នោះ​ទេ​។​ដោយសារ​កន្លង​មក មាន​រន្ទះបាញ់ ទើប​បណ្តាល​ឱ្យ​ងាប់​ចុង​មែក​។

បងស្រី​បញ្ជាក់​បន្ថែម​ថា តាំងពី​ដើម​លោកតា​ថែរក្សា​ដើម​ត្រាំ​ង​នេះ មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ នា​ពេល​ដែល​បងប្អូន​អ្នក​ភូមិ​មានធុរៈ​ក្រុម​គ្រួសារ មាន​ជំងឺ​ឈឺ​ស្កាត់ ឬ​បាត់​សត្វ​គោក្របី ក៏​នាំ​គ្នា​មក​អុច​ធូប​បែរបន់​បានជា​សះស្បើយ និង​រក​សត្វពាហនៈ​ឃើញ​ដូច​តាម​បំណងប្រាថ្នា​ពិតប្រាកដ​មែន​។ ដោយសារ​តែ​មាន​ជំនឿ​ជឿជាក់​នូវ​ទសបារមី​របស់​លោកតា​ដើម​ត្រាំ​ង​បែប​នេះ​ហើយ ទើប​បងប្អូន​ប្រជាជន​ក្នុងភូមិ​សហការ​មូលមតិ​គ្នា​សង់​អាស្រម​សម្រាប់​ជា​កន្លែង​គោរព​បូជា និង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល​ធ្វើបុណ្យ​ដារ​ជា​រៀង​រាល់​១​ឆ្នាំ​ធ្វើ​ម្តង គឺ​ចាប់តាំងពី​សម័យ​ដើម​មក អត់​តែ​ជំនាន់​ប៉ុ​ល ពត ទេ​។

តាម​រយៈ​ការ​ធ្វើបុណ្យ​ដារ​ឧទ្ទិស​កុសល​បួងសួង​១​ឆ្នាំ​ម្តង​កន្លង​មកនេះ គឺ​តែងតែ​ផ្តល់​មក​នូវ​សេច​ក្តីសុខ​សប្បាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកស្រុក​មិន​ដែល​មានរឿង​អ្វី​កើតឡើង​ទេ សូ​ម្បី​តែ​មែកឈើ​ពុក​ៗ​ទាល់តែ​យប់​ជ្រៅ​ស្ងាត់​មនុស្ស ទើប​ជ្រុះ​បាក់​ធ្លាក់​មក​ដី​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ