ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​កំណត់​គោលដៅ​របស់ Google ដែល​អាច​ជួយ​ដល់​ជីវិត ការងារ និង​អាជីវកម្ម​អ្នក​បាន

3 ឆ្នាំ មុន

នៅ​ឆ្នាំ ១៩៩៩ បុគ្គលិក​របស់ Google បាន​ស្តាប់​នូវ​បទ​បង្ហាញ​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​អនាគត​របស់​ក្រុមហ៊ុន​ទាំងស្រុង ។ លោក ច​ន ដូ​អឺ (John…

នៅ​ឆ្នាំ ១៩៩៩ បុគ្គលិក​របស់ Google បាន​ស្តាប់​នូវ​បទ​បង្ហាញ​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​អនាគត​របស់​ក្រុមហ៊ុន​ទាំងស្រុង ។ លោក ច​ន ដូ​អឺ (John Doerr) ដែល​ជា​សមាជិក​គណៈ​គ្រប់គ្រង​ថ្មី និង​អតីត​បុគ្គលិក​របស់ Intel បាន​ណែនាំ​ពី​ប្រព័ន្ធ គោលដៅ និង​លទ្ធផល​សំខាន់​ៗ ដែល​ជា​វិធីសាស្ត្រ​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​ប្រែខ្លួន​ទៅ​ជា​អាជីវកម្ម​តម្លៃ​រាប់​ទ្រី​លាន​ដុល្លារ​។

វា​តម្រូវ​ឲ្យ​មានការ​កំណត់​គោលដៅ​រយៈពេល​វែង និង​លទ្ធផល​ច្បាស់លាស់​មួយ​ចំនួន​ដែល​អាច​តាមដាន​មើល​ថា​គោលដៅ​ទាំងនោះ​អាច​ត្រូវ​បាន​សម្រេច ឬទេ ? ។ ប្រសិនបើ​អ្នក​សម្រេច​បាន​នូវ​គោលដៅ​របស់​អ្នក​បាន​យ៉ាង​ងាយ នោះ​មាន​ន័យ​ថា​អ្នក​មិន​បាន​កំណត់​គោលដៅ​ខ្ពស់​គ្រប់គ្រាន់​សម្រាប់​អ្នក​នៅឡើយ​ទេ ។ ឧទាហរណ៍​ដូច គោលដៅ​សម្រក​ទម្ងន់​ក្នុងឆ្នាំនេះ​គឺ​មិន​គ្រប់គ្រាន់​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​កំណត់​គោលដៅ «​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ល្អ​សម្រាប់​សុខភាព​ដែល​ជួយ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​មុន​» ជាដើម ។ ហើយ​អ្នក​អាច​វាស់វែង​វា​បាន​ដោយ​កំណត់​ចំនួន​គីឡូ​ដែល​អ្នក​បាន​សម្រក ឬ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជាដើម ។

យោង​ទៅ​តាម​លោក​អេ​ន​ឌ្រូ ហ្វង (Andrew Fong) ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន Dropbox មួយ​រូប​បាន​ប្រាប់​មក​ថា មធ្យោបាយ​នេះ​ជំរុញ​ឲ្យ​មនុស្ស​ធ្វើការ​ដោយ​ឆ្លាត​វាងវៃ​ជាង​មុន មិនមែន​កាន់តែ​ខ្លាំង​ជាង​មុន​ទេ ។ ដូច្នេះ​អ្នក​មិន​ត្រូវ​មើល​តែ​លើ​ការងារ​ដែល​អ្នក​បាន​សម្រេច​ទេ តែ​អ្នក​ត្រូវ​មើល​លើ​លទ្ធផល​ដែល​ការងារ​របស់​អ្នក​បាន​បង្កើត ។
ក្រៅពី​នេះ​ហើយ មធ្យោបាយ​នេះ​ផ្តល់​នូវ​ភាព​ច្បាស់លាស់​ពេល​ដែល​ការងារ​មាន​លក្ខណៈ​បន្ទាន់​ច្រើន ។ ពេល​ដែល​អ្នក​កំណត់​គោលដៅ អ្នក​មិន​គួរ​កំណត់​ច្រើន​ពេក​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​ជ្រើសរើស​គោលដៅ​ដែល​អ្នក​គិត​ថា​មាន​សារៈសំខាន់​សម្រាប់​អ្នក ។

លើស​ពី​នេះ​ទៅ​ទៀត មធ្យោបាយ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រមូល​បាន​នូវ​ភស្តុ​តាង​ដើម្បី​បញ្ជាក់​ថា​អ្នក​ស័​ក្ត​សម​នឹង​ទទួល​បានការ​តម្លើង​ប្រាក់ខែ​ថែម​ទៀត​ផង​ព្រោះ​វា​ជួយ​សង្ខេប​នូវ​ការ​ចូលរួម​របស់​អ្នក និង​ឥទ្ធិពល​ដែល​អ្នកមាន​លើ​ក្រុមហ៊ុន​របស់​អ្នក​ថែម​ទៀត ។
ប្រសិនបើ​អ្នក​គោលដៅ​ធំ​ៗ​កំណត់​ទុក​រួច​ជា​ស្រេច វា​នឹង​ជួយ​ឲ្យ​អ្នកដឹង​ថា​ការងារ និង​ឱកាស​អ្វី​ដែល​អាច​ជួយ​ឲ្យ​អ្នក​ខិត​ទៅ​កាន់តែ​ជិត​គោលដៅ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ