ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹមពាក្យសម្តីសោះ​! លើកដៃផ្តាច់ជីវិត​មិត្តភក្តិ​​ម្នាក់​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស២នាក់បបួលគ្នាផឹក​ស៊ី​ បន្ទាប់ក៏មានទំនាស់ពាក្យសម្តីគ្នា រហូត​ឈាន​ដល់​ការ​វាយតប់គ្នា ​បណ្តាល​ឱ្យ​បុរស​​​ម្នាក់​រងរបួសធ្ងន់ ក្រោយមក​ក៏បានបាត់បង់ជីវិត​ពេលបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ។​ ​ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា…

ខេត្តកំពង់ធំ ៖ បុរស២នាក់បបួលគ្នាផឹក​ស៊ី​ បន្ទាប់ក៏មានទំនាស់ពាក្យសម្តីគ្នា រហូត​ឈាន​ដល់​ការ​វាយតប់គ្នា ​បណ្តាល​ឱ្យ​បុរស​​​ម្នាក់​រងរបួសធ្ងន់ ក្រោយមក​ក៏បានបាត់បង់ជីវិត​ពេលបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ។​

​ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​​ចំណុច​ទួល​ដើម​ស្នាយ ទឹកដី​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ​។

ជនសង្ស័យ​ឈ្មោះ ឆឹ​ម ពេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​ធ្វើ​សំណង់ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៉ិច សុ​ឃី​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​ស្រែប្រាំង រស់​នៅ​ភូមិ​​ឃុំ​ជាមួយ​​គ្នា​។​

យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុនពេលកើតហេតុ​ ជនសង្ស័យ​ទៅ​រក​ត្រី​នៅ​​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​បបួល​ជន​រង​គ្រោះ​ទៅ​ផឹកស្រា​នៅ​កន្លែង​កើតហេតុ លុះ​ផឹក​រហូត​ដល់​ម៉ោង​​៧យប់​ថ្ងៃ​​ទី​២៧ កញ្ញា​ ពួក​គេ​ក៏​ប្រកែក​ទាស់​ពាក្យ​សំដី​នឹង​គ្នា​រហូត​មានការ​វាយតប់​គ្នា​ ដោយជនសង្ស័យ​បាន​វាយសំពងជនរងគ្រោះ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ឈ្មោះ ឡូត ជា​ម្ចាស់​ស្រែ​ដឹក​យក​ជន​រង​គ្រោះ​​ទៅមន្ទីរពេទ្យ​បង្អែក​ក្នុង​​ភូមិ​តា​រាម ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ដើម្បី​ជួយ​សង្គ្រោះ ។

តាម​ប្រភពដដែល​បានបន្ត​ថា ដោយសារ​តែ​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ​ពេក រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ២០២០ សាច់ញាតិ​ក៏​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​​ពេទ្ប​បង្អែក​​ខេត្តកំពង់ធំ​ព្យាបាល​បន្ត​ទៀត ហើយ​ជន​រង​គ្រោះ​បាន​​បាត់បង់ជីវិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ ។​

ក្រោយ​ពេល​ទទួល​ព័ត៌មានខាងលើ​​ភ្លាម ​សមត្ថកិច្ច​ជំនាញ​ខេត្ត និង​ស្រុក​ព្រមទាំង​គ្រូពេទ្យ​បាន​ពិនិត្យ​សព រក​​ឃើញ​នៅ​ផ្នែក​ក្បាលមាន​ស្នាម​ផុង​លលាដ៍ក្បាល​ផ្នែក​ខាងឆ្វេង និង​នៅ​ផ្នែក​ខាង​មុខ​មាន​ស្នាម​ជាំភ្នែក​ទាំង​សងខាង ច្រាល​ឈាម​ហូរ​ចេញ​តាម​មាត់ ។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ច​ជំនាញ​​បាន​ដាក់​ការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​​បាត់បង់ជីវិត​​ដោយសារ​ត្រូវគេវាយ ​។

ក្រោយ​ពី​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ សមត្ថកិច្ច​ជំនាញ​​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។​ ចំណែក​ជនសង្ស័យ​ ត្រូវ​បានសមត្ថកិច្ច​ជំនាញ​​កំពុង​ស្រាវជ្រាវ​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ