ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារការ​ប្រើ​អគ្គិសនី​មាន​​ភាព​មិន​ប្រក្រតី ពលរដ្ឋស្នើ​សុំ​ឱ្យ​​ដក​ចេញ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​នៅ​២​ឃុំ​នៅ​សៀមប៉ា​ង ​បាន​​កើតការ​ក្តៅក្រហាយ​​ខ្លាំង ​ចំពោះការ​ប្រើប្រាស់អ​គ្គិស​នី​ដែល​មាន​ភាព​មិន​ប្រ​ក្រតី​ ។ ​ហើយខាង​អាជ្ញាធរ​អគ្គិស​នី​ក៏បាន​រក​ឃើញ​កំ​ហុសចំនួន​​១៥​ករណី ​របស់​សេវាករ​អគ្គិសនី​នៅសៀម​ប៉ា​ងនេះផង​ដែរ​​។ ប្រភពឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​២ឃុំ…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​នៅ​២​ឃុំ​នៅ​សៀមប៉ា​ង ​បាន​​កើតការ​ក្តៅក្រហាយ​​ខ្លាំង ​ចំពោះការ​ប្រើប្រាស់អ​គ្គិស​នី​ដែល​មាន​ភាព​មិន​ប្រ​ក្រតី​ ។ ​ហើយខាង​អាជ្ញាធរ​អគ្គិស​នី​ក៏បាន​រក​ឃើញ​កំ​ហុសចំនួន​​១៥​ករណី ​របស់​សេវាករ​អគ្គិសនី​នៅសៀម​ប៉ា​ងនេះផង​
ដែរ​​។

ប្រភពឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​២ឃុំ គឺបានកើត​ទុក្ខមិនសុខចិត្ត និង​មាន​បំណង​ស្នើ​សុំ​សម្តេចតេជោ និងទាំងអាជ្ញាធរ​អគ្គិស​នី​ សុំឱ្យ​ដក​សេវាកម្មរបស់សេវាករអគ្គី​ស​នី​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បច្ចុប្បន្ន ដោយ​សុំឱ្យដាក់​សេវាកម្ម​ជាថ្មី​ ។ ​

​កន្លងមក ​ក្រុម​អាជ្ញាធរ​អគ្គិស​នីបាន​ចុះ​មក​ស៊ើប​អង្កេត​លើកំហុសទាំង​១៥ចំណុច​នេះ​រួចហើយ ​តែ​រហូត​មក​ទល់​ប​ច្ចុ​ប្បន្ន បានត្រឹមតែ​មានការ​ឆ្លើយ​តប​ឱ្យសេវាករសេវា​កម្មជួយ​កែតម្រូវ​​ជាមួយ​ប្រជាពលរដ្ឋ​រយៈពេល​៦​ខែ ។ ប៉ុន្តែ មិន​ត្រឹម​មិនកែតម្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ទេ ថែម​ទាំង​ផ្គើន​ជាមួយអាជ្ញាធរ​អគ្គិសនី​ដែល​គេ​កំណត់​ឱ្យ​ទៀត​។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​តំបន់​នៅ​សៀម​ប៉ា​ង​នៅតែ​មិន​ពេញចិត្តនៅ​សេវាករ សេវាកម្មនេះ​ ។ ហើយ​តាម​ការ​ឆ្លុះ​បញ្ចាំង​សេវាករសេវាកម្ម «ហុយ ចេ​ង»កំពុង​បង្ក​បញ្ហា
ធ្វើឱ្យ​ក្តៅក្រហាយ​ដល់​ពលរដ្ឋ​ទូ​ទាំង​ស្រុក​សៀម​ប៉ា​ង​ហើយ ។

ទាក់ទិននឹង​បញ្ហា​ខាងលើនេះ កោះសន្តិភាព​នៅមិនទាន់ទទួលការបំភ្លឺណា​មួយពី​ខាង​​អគ្គិសនី«ហុយ ចេង»នៅឡើយទេ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ