ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​បង្ហាញ​ទៅ​អ្នក​សម្ភាសន៍​ថា អ្នកមាន​សក្តានុពល​ខ្លាំង !

3 ឆ្នាំ មុន

សក្តានុពល គឺជា​ចំណុច​មួយ​ដែល​អ្នក​សម្ភាស៍ន​ការងារ​ជា​ច្រើន​ព្យាយាម​រក​ពេល​ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​ថ្មី ។ មាន​ពេល​ខ្លះ​ទៀត សក្តានុពល​របស់​មនុស្ស​ម្នាក់​មាន​តម្លៃ​ជាង​បទ​ពិសោធន៍​ដែល​ពួក​គេ​មាន​ទៅ​ទៀត ។ សក្តានុពល​គឺជា​សមត្ថភាព​ក្នុង​ការ​ក្លាយ​ខ្លួន ឬ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​អ្វីមួយ​នៅ​ថ្ងៃ​អនាគត ។ ពួក​គេ​គឺជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​នៅ​នឹង​មួយ​កន្លែង​ទេ…

សក្តានុពល គឺជា​ចំណុច​មួយ​ដែល​អ្នក​សម្ភាស៍ន​ការងារ​ជា​ច្រើន​ព្យាយាម​រក​ពេល​ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​ថ្មី ។ មាន​ពេល​ខ្លះ​ទៀត សក្តានុពល​របស់​មនុស្ស​ម្នាក់​មាន​តម្លៃ​ជាង​បទ​ពិសោធន៍​ដែល​ពួក​គេ​មាន​ទៅ​ទៀត ។ សក្តានុពល​គឺជា​សមត្ថភាព​ក្នុង​ការ​ក្លាយ​ខ្លួន ឬ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​អ្វីមួយ​នៅ​ថ្ងៃ​អនាគត ។

ពួក​គេ​គឺជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​នៅ​នឹង​មួយ​កន្លែង​ទេ និង​ចូល​ចិត្ត​ព្យាយាម​រក​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​មុខជា​និច្ច ។ ប៉ុន្តែ​ទោះជា​អ្នកមាន​សក្តានុពល​ពិតមែន​ក្តី ប្រសិនបើ​អ្នក​បរាជ័យ​ក្នុង​ការ​បង្ហាញ​នូវ​ចំណុច​នេះ​ដល់​អ្នក​សម្ភាសន៍ នោះ​អ្នក​ប្រហែលជា​មិន​មានឱកាស​ជោគជ័យ​ខ្ពស់​ទេ ។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អ្នក​បង្ហាញ​ទៅ​អ្នក​សម្ភាសន៍​ថា​អ្នកមាន​សក្តានុពល ៖

១. រក​មើល​ចំណុច​ស្រ​ដៀង​គ្នា​រវាង​គោលដៅ​អ្នក និង​ការងារ​ដែល​អ្នក​កំពុង​ចង់បាន
តើ​អ្នក​គិត​ថា​អ្នក​កើតមក​លើ​លោក​នេះ​ដើម្បី​អ្វី? ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​សម័យ​ថ្មី​នេះ​ចូល​ចិត្ត​មនុស្ស​ដែល​ដឹង​ថា​ពួក​គេ​ចង់​សម្រេច​បាន​អ្វីខ្លះ​ក្នុង​ជីវិត ឬ​មាន​ជា​គោលដៅ​ខ្លះ​ៗ​ក្នុង​អាជីព​របស់​ពួក​គេ ។ ពួក​គេ​នឹង​ចង់​ដឹង​ពី​ទិស​ដៅ​របស់​អ្នក និង​យល់​ដឹង​បន្ថែម​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា​ការងារ​ថ្មី​នឹង​ជួយ​ដល់​អ្នក​ក្នុង​ការ​ឆ្ពោះទៅ​រក​ទិស​ដៅ​នោះ ។

២. និទានរឿង
ការ​និយាយ​រឿង គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ផ្ទេរ​ព័ត៌មាន ។ វា​ជួយ​ធ្វើ​ឲ្យ​មនុស្ស​ចាប់អារម្មណ៍​នឹង​ព័ត៌មាន​នោះ និង​មាន​អារម្មណ៍​កាន់តែ​ជិត​ស្និទ្ធ​ជាមួយនឹង​អ្នក​និទាន ។ អ្នក​គួរតែ​ព្យាយាម​និទាន​ជា​រឿង​ដែល​ទាក់ទិន​នឹង​បទ​ពិសោធន៍​ក្នុង​ការងារ​របស់​អ្នក​ដូច​ជា​ពេល​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​អ្វីមួយ​ដោយ​មាន​ភាព​ច្នៃប្រឌិត ឬ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក​ជាដើម ។អ្នក​អាច​ចាប់ផ្តើម​ពី​ស្ថាន​ការ កិច្ចការ​ដែល​អ្នក​បាន​ធ្វើ លទ្ធផល និង​មេរៀន​ដែល​អ្នក​បាន​រៀនសូត្រ ។

៣. ការ​ហ្វឹកហាត់
អ្នក​ត្រូវ​ចង​ចាំ​ថា បេក្ខជន​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​សម្ភាសន៍​ក្លាយជា​បទ​ពិសោធន៍​ដ៏​វិជ្ជមាន​មួយ ។ អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​ដទៃ​ពេល​ដែល​និយាយ​ជាមួយ​អ្នក​បាន ។ ដូច្នេះ​អ្នក​គួរតែ​ព្យាយាម​ហ្វឹកហាត់​និយាយ​ពី​ខ្លួន​អ្នក​ជាមួយ​មិត្តភក្តិ​និង​សុំ​មតិយោបល់​ពី​ពួក​គេ​ផង​ដែរ ។

មាន​ពេល​ខ្លះ កាយវិការ​របស់​អ្នក​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​សម្ភាសន៍​ដែរ​ដូច្នេះ​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​លុប​បំបាត់​នូវ​ទម្លាប់​មិនល្អ​ៗ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ