ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​០១​ខ្នង នៅ​ស្រុក​ជីក្រែង

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ហើយ​រលត់​ទៅ​វិញ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ស្ថិត​នៅ​ក្នុងភូមិ​បេង ឃុំ​ជីក្រែង…

ខេត្តសៀមរាប ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ហើយ​រលត់​ទៅ​វិញ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ស្ថិត​នៅ​ក្នុងភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ បូ វុ​ទ្ឋី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្ទះ​០១​ខ្នង ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ សាងសង់​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ដំបូល​ក្បឿង ត្រូវ​ឆេះ​ខ្ទេច​ទាំងស្រុង ។

ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ៖ ប្រាក់​ដុល្លារ ចំនួន ៥,០០០​ដុល្លារ​, ប្រាក់​ខ្មែរ ចំនួន​៣០​លាន​រៀល និង​សម្ភារ​ដូច​ជា​គ្រឿង​សង្ហា​រឹម តុ ទូ ព្រមទាំង​វត្ថុ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត ត្រូវ​ឆេះ​បំផ្លាញ់​អស់ ។

បើ​តាម​កម្លាំង​អន្តរាគមន៍ នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៣​រថយន្ត និង​មាន​កិច្ចសហការ​ចូលរួម​ពន្លត់ភ្លើង​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ផង​ដែរ ។

ចំពោះ​មូលហេតុ​នៃ​គ្រោះ​គ្គិ​ភ័យ​ឆេះ​ផ្ទះ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ឆេះ​ធុង​ហ្គា​ស​បន្ត​ទៀត ទើប​បណ្តាល​អោយ​ឆេះ​កាន់តែ​ខ្លាំង តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ