ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែលកាត បន្តរកឃើញអតិថិជនមានសំណាងឈ្នះរង្វាន់នៅក្នុងកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» ប្រចាំខែកញ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ កម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» ដ៏កំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុន…

រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ កម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» ដ៏កំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុន សែលកាត បានផ្តល់រង្វាន់ដល់អតិថិជនមានសំ ណាងពីរនាក់ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះអតិថិជនម្នាក់ បានឈ្នះ នូវរង្វាន់ដែលមានទឹកប្រាក់រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ ។ លោក ពិត យូហេង ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ដ៏សម្បើមអស្ចារ្យនេះ បានទទួលដំណឹង នូវការឈ្នះរបស់គាត់ នៅក្នុងកម្មវិធីចាប់រង្វាន់ផ្សាយផ្ទាល់របស់ សែលកាត ប្រចាំថ្ងៃ នៅ ថ្ងៃសៅរ៍ ទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is 16b372db8cd6ecb17d84493b0f19c619-1024x1024.jpg

លោក ហេង គឺជាវិស្វករម្នាក់ដែលរស់នៅក្នុងភូមិសំរោងទង ឃុំជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងអំឡុងពេលនៃការចាប់រង្វាន់ផ្សាយផ្ទាល់នេះ លោក ហេង មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថា រូបគាត់ គឺជាអ្នកឈ្នះទឹកប្រាក់ ១០ ម៉ឺនដុល្លារ នៅក្នុងកម្មវិធីរបស់ ក្រុមហ៊ុន សែលកាត ។

លោក ហេង បានថ្លែងឱ្យដឹងថា ៖ «នេះគឺជាសុបិន ដែលបានក្លាយជាការពិតពិតមែន ។ ជាពិសេស នៅក្នុងគ្រាលំបាកនេះ វាបានធ្វើឱ្យគ្រួសារខ្ញុំ ក៏ដូចជារូបខ្ញុំផ្ទាល់ មានក្តីរំភើប ឥតឧបមា ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន សែលកាត ព្រោះថា នេះគឺជាអារម្ម ណ៍ដ៏អស្ចារ្យខ្លាំងណាស់ ក្នុងការឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ។ ខ្ញុំសូម អរគុណជាថ្មីម្តងទៀត» ។

This image has an empty alt attribute; its file name is 9c0ad41548edc20abbea6e6b373a0d8b-1024x682.jpg

ចំណែកឯលោក ជា សុខសាន វិញក៏បានឈ្នះនូវរង្វាន់ទឹកប្រាក់ដ៏ច្រើនសម្បើមចំនួន ៩០,០០០ ដុល្លារ នៅកម្មវិធីឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះផងដែរ ។ គាត់គឺជាអាជីវករលក់ដូរម្នាក់ ដែលរស់នៅក្នុងភូមិអណ្តូងប៉ូ ឃុំ កំពង់ប្រាណាក់ ខេត្តព្រះវិហារ ។ ដើមឡើយ គាត់ក៏មិនជឿទេថា រូបគាត់មានសំណាង បានឈ្នះនូវរង្វាន់ដ៏អស្ចារ្យនេះ ។ តែយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានដំណឹង ច្បាស់ ហើយ គាត់ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន សែលកាត ចំពោះរង្វាន់ដែលមានទឹក ប្រាក់ដ៏ច្រើនសម្បើមនេះ ។

This image has an empty alt attribute; its file name is 9044ee1184c8a0879d25d6bdee199e62-1024x1024.jpg

អ្នកឈ្នះទាំងពីរនាក់ បានទទួលនូវប្រាក់រង្វាន់របស់ពួកគាត់ពីក្រុមហ៊ុនសែលកាត ក្នុង ពិធីប្រគល់រង្វាន់ដែលរៀបចំឡើងផ្ទាល់នៅឯគេហដ្ឋានរបស់ពួកគាត់តែម្តង ។ ក្រុមហ៊ុន សែលកាត បានប្រគល់ប្រាក់រង្វាន់ជូនដល់លោក ពិត យូហេង នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ និងប្រគល់ជូនលោក ជា សុខសាន នៅថ្ងៃច័ន្ទទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសា សន៍ថា លោកពិតជារំភើបជាខ្លាំងចំពោះអ្នកឈ្នះទាំងពីរនាក់ ។ «ក្រុមការងារ សែលកាត ទាំងមូល មានសេចក្តីសោមនស្សរីករាយបំផុត ដែលបានឃើញអតិថិជនស្មោះស្ម័គ្ររបស់ យើង បានទទួលរង្វាន់ជាមួយទឹកមុខដ៏រីករាយឥតឧបមាបែបនេះ ។ ការផ្តល់ជូនទៅកាន់ សហគមន៍វិញ គឺជាគុណតម្លៃពិតប្រាកដរបស់ក្រុមហ៊ុនយើង ។ វាពិតជាល្អប្រសើរណាស់ ដែលយើងអាចជួយគាំទ្រដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ ជាពិសេសនៅក្នុង គ្រាលំបាកនេះតែម្តង» ។

This image has an empty alt attribute; its file name is 081bce029e02c2e72bf9b5f88ac29a53-1024x682.jpg

កម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែល អនុញ្ញាតឱ្យអតិថិជនសែលកាតមានឱកាសឈ្នះនូវទឹកប្រាក់ចំនួន ១០.០០០ ដុល្លារជា រៀងរាល់ថ្ងៃ ។ ប្រសិនបើមិនមានអ្នកឈ្នះទឹកប្រាក់ ១០.០០០ ដុល្លារប្រចាំថ្ងៃនោះទេ ទឹកប្រាក់នេះ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជារង្វាន់មាន ទឹកប្រាក់យ៉ាងច្រើនសម្បើមអស្ចារ្យ ។ ប្រសិនបើអ្នកមានបំណងចង់ចូលរួមលេងជា មួយកម្មវិធីឈ្នះរាល់ថ្ងៃនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 បន្ទាប់មក អ្នកនឹងទទួលបាននូវលេខកូដចំនួន ៦ ខ្ទង់ ។ អ្នកឈ្នះនឹងត្រូវប្រកាស ជូនជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៦ល្ងាច នៅលើប៉ុស្តិ៍ យូធូប របស់ក្រុមហ៊ុន សែលកាត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ