ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យកជីវិត​និស្សិត​​ម្នាក់​ តាម​ផ្លូវ៣៧១ក្នុងសង្កាត់បឹងទំពុន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​បាន​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍​​គ្រោះ​​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទំនិញ​​មួយគ្រឿង​​កៀរ និង​​បុក​​ម៉ូតូ​មួយគ្រឿង​ ខ​ណៈ​​ជនរងគ្រោះ​រូបនោះ​​កំពុង​ជិះ​​ម៉ូតូ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​បាន​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍​​គ្រោះ​​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទំនិញ​​មួយគ្រឿង​​កៀរ និង​​បុក​​ម៉ូតូ​មួយគ្រឿង​ ខ​ណៈ​​ជនរងគ្រោះ​រូបនោះ​​កំពុង​ជិះ​​ម៉ូតូ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។

ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្បែរ​​ខ្លោង​​ទ្វារ​ច្រកចូល​បុរី​​មួយកន្លែង​ ស្ថិត​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​​គ្រោះ​​​​ឈ្មោះ​ ចាន់ វ​ឌ្ឍ​នះ ភេទប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​ជាអ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HP-1535 ។ ​ចំណែក​រថយន្ត​​​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿងខាងលើ ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-8785 បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់អត្ត​សញ្ញាណ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​ជន​រង​​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​ជង​ទៅ​ត្បូង ។ លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក៏​បាន​បើក​ទៅ​​កៀរ​និង​បុក​ម៉ូតូ​ជន​រង​​គ្រោះ​​ពីក្រោយ បណ្តាល​អោយ​ជន​រង​​គ្រោះ​​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ផ្នែក​ខាងក្រោយ បែកក្បាល​ហូរ​ឈាម​​បាត់បង់ជីវិត​នៅ​​នឹង​​កន្លែង​ភ្លាម​ៗ​តែ​ម្តង ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​ហួស​ពី​ចំណុច​កើតហេតុ​ប្រមាណ​១០០​ម៉ែត្រ ​អ្នកបើកបរ​រថយន្ត​ក៏​បាន​បើកទ្វារ​ចុះ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​​ផងដែរ​ ។

ក្រោយ​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន រួម​ជាមួយ​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ម៉ូតូ​ជន​រង​គ្រោះ​ រួម​ទាំង​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ដោះ​​ស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ