ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នាំទៅបង្ហាញ​ហាង​បញ្ចាំ​ម៉ូតូ មួយ​ក្នុង​ខណ្ឌទួលគោក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា​ឆ្នាំ​២០២០​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា​ឆ្នាំ​២០២០​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច នាំមកចង្អុលបង្ហាញ ទីតាំងដែលយកម៉ូតូលួចបានមកដាក់បញ្ចាំ ។

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក៏​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ជា​ច្រើន​គ្រឿង នៅ​ក្នុង​ហាង​បញ្ចាំ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះ​លេខ​៤ C ផ្លូវ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ ដើម្បី​ធ្វើការ​សួរ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយសារ​ទទួល​បញ្ចាំ មិន​មាន​ឯកសារ ។ (​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​ជា​បន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ