ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​ចាប់​កូនស្រី​ធ្វើ​អី​ៗ បែកធ្លាយ​ត្រឹម​អ្នក​ជិតខាង​ឃើញ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បែកធ្លាយ​រឿង​ឪពុកចុង​ចាប់រំលោភ​កូនស្រី អាយុ​១១​ឆ្នាំ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​បាន​ទាន់​ហើយ​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា​២០២០ ដែល​ជនសង្ស័យ​បម្រុង និង​ចាប់រំលោភ​ម្តងទៀត…

ខេត្តស្វាយរៀង ៖ បែកធ្លាយ​រឿង​ឪពុកចុង​ចាប់រំលោភ​កូនស្រី អាយុ​១១​ឆ្នាំ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​បាន​ទាន់​ហើយ​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា​២០២០ ដែល​ជនសង្ស័យ​បម្រុង និង​ចាប់រំលោភ​ម្តងទៀត ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​រំពា​រថា មាន​ករណី​ឪពុកចុង​បង្ខំ​កូនស្រី​រួម​ភេទ ដោយ​កូនស្រី​ចុង​ជា​អនីតិជន​(​អាយុ​១១​ឆ្នាំ​)​ករណី​ឪពុកចុង​ចាប់បង្ខំ​កូនស្រី​រួម​ភេទ​នេះ​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២៨ កញ្ញា ២០២០ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅ​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ប្តឹង លុះ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា ជន​គម្រក់​នេះ បម្រុង​ចាប់បង្ខំ​កូនស្រី​ចុង​រួម​ភេទ​ម្តងទៀត ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ប្តឹង និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ សាញ់ រតនា អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកលេង​ភ្លេង​ការ រស់នៅ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ចំណែក ជន​រង​គ្រោះ អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ពិតជា​បាន​បង្ខំ​កូនស្រី​ចុង​រួម​ភេទ​ពិត​ប្រក​ដ​មែន ហើយ​មិនមែន​ទើបតែ​ម្តងនេះ​ទេ គឺ​បាន​ចាប់បង្ខំ​កូនស្រី​ចុង​រួម​ភេទ​បាន​ចំនួន​ពី​៧​ទៅ​៨​ដង​មក​ហើយ តាំងពី​ខែមករា ឆ្នាំ​២០២០ មក​ដល់​ថ្ងៃ​ទី​២៩ កញ្ញា ២០២០​នេះ​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​តែងតែ​ចាប់​កូនស្រី​រំលោភ​នៅ​ពេល​ប្រពន្ធ​ដែល​ជា​ម្តាយ​កុមារី​រង​គ្រោះ​មិន​នៅផ្ទះ ដោយ​ស្ត្រី​ជា​ម្តាយ​ក៏​ជា​អ្នកចំរៀង​ភ្លេង​ការ​ដែរ នៅ​ពេល​ណា​មាន​ទទួល​ភ្លេង​ការ​ទៅ​លេងភ្លេង​ការ​ឲ្យ​គេ មានឱកាស​ប្តី​តែងតែ​រក​លេះ​ទៅ​នេះ​ទៅ​នោះ​មួយ​ភ្លែត ឬ​អត់​ស្រួលខ្លួន​ត្រឡប់​ទៅ​ផ្ទះ​មុន ពេល​មក​ដល់​ផ្ទះ​ក៏​ចាប់បង្ខំ​កូនស្រី​រួម​ភេទ ហើយ​គម្រាម​កូនស្រី​មិន​ឲ្យ​ប្រាប់​ម្តាយ បើ​ប្រាប់​និង​វាយ​ធ្វើបាប​ទើប​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ​ស៊ូទ្រាំ​ឈឺចាប់​អស់​រយៈពេល​៩​ខែ​មក​ហើយ ទើបតែ​បែកធ្លាយ​អ្នក​ជិតខាង​មានការ​សង្ស័យ​ទៅ​លបមើល​ឃើញ​ទើប​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​អ្នកស្រុក​និយាយ​ថា ជន​កម្រ​ក់​នេះ មាន​ប្រពន្ធ​ច្រើន​នាក់​មក​ហើយ ក្រោយមក​បាន​លែងលះ​ជាមួយ​ប្រពន្ធដើម ហើយ​យកប្រពន្ធ​ចុង​ជា​អ្នកចំរៀង​ភ្លេង​ការ​ជាមួយ​គ្នា រួច​លែងលះ​យក​អ្នក​ផ្សេង​ទៀត​លើក​ចុង​ក្រោយ គឺ​បាន​ម្តាយ​កុមារី​រង​គ្រោះ​ក៏​មាន​ករណី​ចាប់រំលោភ​កូនស្រី​ចុង​បែប​នេះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ២០២០​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ