ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរចាញ់ប្រៀបលុយជប៉ុន និងលុយកូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្សោយកម្លាំងជាង ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្សោយកម្លាំងជាង ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យ៉េនជប៉ុនបន្តិច ដែល ១០០យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៨៧៨ រៀល លក់ចេញ ៣៩១៧ រៀល ខណៈកាល ពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៨៥ រៀល និងលក់ចេញតែ ៣៩២៤ រៀលប៉ុណ្ណោះ ។

ដោយឡែកសម្រាប់ប្រាក់វុនកូរ៉េថ្ងៃនេះក៏មានកម្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយ ១០០ វុន កូរ៉េ ទិញចូលរហូតដល់ ៣៥១ រៀល លក់ចេញ ៣៥៥ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៥០ រៀល និងលក់ចេញតែ ៣៥៤ រៀលប៉ុណ្ណោះ ។

នៅក្នុងថ្ងៃដដែលនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស ផ្សេងៗ ទៀតមានដូចជា ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០០ រៀល, ១អឺរ៉ូ ទិញចូល ៤៨១៥ រៀល លក់ចេញ ៤៨៦៤ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៣០ រៀល លក់ចេញ ២៩៥៩ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៦០២ រៀល លក់ចេញ ៦០៨ រៀល, ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៩៧ រៀល លក់ចេញ ៣០២៧ រៀល, ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ