ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ឋានសួគ៌​ជា​គោលដៅ​ធំ​របស់​មនុស្ស​មែន​ទេ ?

3 ឆ្នាំ មុន

ច្បាស់​ណាស់ មនុស្ស​ទាំងឡាយ​ដែល​ខំ​ធ្វើអំពើ​ល្អ​ច្រើន និង​ប្រឹង​សន្សំ​នូវ​កុសលកម្ម គឺ​គេ​មាន​បំណង​ខ្ពស់​បំផុត​ចង់ទៅ​កើត​នៅ​ក្នុង​ឋានសួគ៌ ឬ​ក៏​កើត​នៅ​ក្នុង​ភព​មនុស្ស​ក៏​ចង់បាន​នៅ​ក្នុង​ត្រកូល​មហាសាល​ណាមួយ ។ ហេតុ​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ក្រើនរំឭក​យើង​ទាំងអស់​គ្នា​ឲ្យ​ដឹកនាំ​ជីវិត​ប្រកបដោយ​សុចរិត និង​សីលធម៌​ដើម្បី​ឲ្យ​យើង​បាន​ទៅ​កើត​ក្នុង​ឋាន​ខ្ពង់ខ្ពស់​នោះ​ឯង ហើយ​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ឋាននរក…

ច្បាស់​ណាស់ មនុស្ស​ទាំងឡាយ​ដែល​ខំ​ធ្វើអំពើ​ល្អ​ច្រើន និង​ប្រឹង​សន្សំ​នូវ​កុសលកម្ម គឺ​គេ​មាន​បំណង​ខ្ពស់​បំផុត​ចង់ទៅ​កើត​នៅ​ក្នុង​ឋានសួគ៌ ឬ​ក៏​កើត​នៅ​ក្នុង​ភព​មនុស្ស​ក៏​ចង់បាន​នៅ​ក្នុង​ត្រកូល​មហាសាល​ណាមួយ ។

ហេតុ​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ក្រើនរំឭក​យើង​ទាំងអស់​គ្នា​ឲ្យ​ដឹកនាំ​ជីវិត​ប្រកបដោយ​សុចរិត និង​សីលធម៌​ដើម្បី​ឲ្យ​យើង​បាន​ទៅ​កើត​ក្នុង​ឋាន​ខ្ពង់ខ្ពស់​នោះ​ឯង ហើយ​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ឋាននរក ប្រេត​ដែល​ជា​ឋាន​ថោកទាប ។

ប្រសិនបើ​យើង​​ទៅ​កើត​នៅ​ក្នុង​ឋានសួគ៌ តើ​យើង​អាច​រស់នៅ​ទីនោះ​ជា​រៀង​រហូត​ឬ ?

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ឋានសួគ៌​មាន​រយៈពេល​យូរ​អនេកអនន្ត​មែនហើយ ប៉ុន្តែ​វា​មិនមែន​ជា​អមតៈ​នោះ​ទេ ។ សត្វ​ក្នុង​ឋានសួគ៌​នោះ​ក៏​នឹង​ត្រូវ​ស្លាប់ ហើយ​ត្រូវ​ចាប់បដិសន្ធិ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ពេល​ណាមួយ ពេល​កុសលកម្ម​របស់​ពួក​គេ​អស់​សុពលភាព​។

ហេតុ​នោះ​ហើយ ទើប​ព្រះពុទ្ធ​សាសនា​មិន​បាន​ចាត់​ទុក​ការ​កើត​នៅ​ក្នុង​ឋានសួគ៌​ថា​ជា​ជីវិត​ឧត្ដម​បំផុត​នោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ